តើលោកអ្នកបានទទួលអ៊ីមែលដែលស្នើសុំព័ត៌មានចូលប្រើប្រាស់គណនីរបស់លោកអ្នកដែរឬទេ? ឬស្នើឱ្យផ្លាស់ប្តូរពាក្យសម្ងាត់ ធ្វើឱ្យគណនីសកម្ម ឬឆ្លើយតបទាក់ទងនឹងការលុបចោលប្រតិបត្តិការ?
សូមឈប់ភ្លាម។
សូមកុំឆ្លើយតបចំពោះអ៊ីមែលទាំងនោះឡើយ។ ដូចដែលបានជម្រាបខាងលើ ធនាគារនឹងមិនស្នើសុំព័ត៌មានធនាគារផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈអ៊ីមែលឡើយ។
សូមរាយការណ៍អំពីអ៊ីមែលគួរឱ្យសង្ស័យនេះមកកាន់យើងខ្ញុំ ដោយបញ្ជូនបន្ត (Forward) អ៊ីមែលនោះទៅកាន់៖
📧 [email protected]
សូមរក្សាប្រធានបទ (Subject Line) ដើមនៃអ៊ីមែល និងកុំកែប្រែខ្លឹមសារ ឬព័ត៌មានណាមួយ មុនពេលបញ្ជូនមកយើងខ្ញុំ ដើម្បីអាចធ្វើការស៊ើបអង្កេតបានត្រឹមត្រូវ។
តើលោកអ្នកមិនអាចមើលឃើញអាសយដ្ឋានគេហទំព័របានដែរឬទេ? ឬអាសយដ្ឋានគេហទំព័រមិនមែនជា៖
🌐 https://rhbnow.rhbgroup.com/kh
សូមឈប់ភ្លាម។
សូមកុំបញ្ចូលព័ត៌មានណាមួយនៅលើគេហទំព័រនោះឡើយ។
សូមរាយការណ៍អំពីគេហទំព័រគួរឱ្យសង្ស័យនេះ ដោយផ្ញើតំណភ្ជាប់ (Link) និងរូបភាព Screenshot នៃគេហទំព័រនោះទៅកាន់៖
📧 [email protected]
សូមកុំកែប្រែរូបភាព Screenshot មុនពេលផ្ញើមកយើងខ្ញុំ ដើម្បីជួយដល់ការស៊ើបអង្កេតរបស់យើងខ្ញុំ។
តើលោកអ្នកបានឃើញប្រតិបត្តិការទូទាត់នៅក្នុងប្រវត្តិប្រតិបត្តិការរបស់លោកអ្នក ទាំងដែលលោកអ្នកមិនបានធ្វើដែរឬទេ?
សូមទាក់ទងមកយើងខ្ញុំភ្លាមៗ ដើម្បីធ្វើការផ្ទៀងផ្ទាត់។
📞 លេខទូរស័ព្ទ៖ ០១៦ ៩៨៨ ២៨៨
យើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស៊ើបអង្កេតសកម្មភាពនោះ និងជួយការពារគណនីរបស់លោកអ្នក។