ក្រុមប្រឹក្សាភិបាល

Datuk Nurjesmi Bin Mohd Nashir

អភិបាលមិនឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល
ជនជាតិម៉ាឡេស៊ី

Datuk Nurjesmi Bin Mohd Nashir (“Datuk Nurjesmi”) ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ Datuk Nurjesmi ក៏ធ្វើជាសមាជិកនៃគណៈកម្មការហានិភ័យ និងគណៈកម្មាឥណទាន។

 

Datuk Nurjesmi ត្រូវបានតែងតាំងជាអភិបាលគ្រប់គ្រងផ្នែកធនាគារសាជីវកម្ម នៅ អ អេច ប៊ី គ្រុប នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ លោក មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ និងទីផ្សារមូលបត្រ ដោយមានជំនាញស៊ីជម្រៅលើផលិតផលសម្បូរបែបនៅក្នុងវិស័យធនាគារសាជីវកម្ម និងធនាគារវិនិយោគ។

 

មុនចូលរួមការងារជាមួយ អ អេច ប៊ី គ្រុប Datuk Nurjesmi ធ្លាប់ធ្វើជាអគ្គនាយកនៃធនាគារវិនិយោគ Affin Hwang។ បទពិសោធន៍របស់លោកក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមមានបទពិសោធន៍រយៈពេលជាង ៩ ឆ្នាំ (ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣)ក្នុងតួនាទីជាអភិបាលប្រតិបត្តិ និងជាប្រធានផ្នែកធនាគារសាជីវកម្មនៅធនាគារ JP Morgan Chase ។ នៅមុននោះទៀត លោកបានចំណាយពេល ១៧ ឆ្នាំ ក្នុងតួនាទីជាន់ខ្ពស់ជាបន្តបន្ទាប់នៅធនាគារ Citibank ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៣ ដោយទទួលខុសត្រូវផ្នែកសំខាន់ៗ ដូចជា សហគ្រាសធុនតូច និងធុនមធ្យម ក្រុមហ៊ុនសាជីវកម្មធំៗ និងវិស័យសាធារណៈ។ Datuk Nurjesmi មានឈ្មោះល្បីល្បាញដោយសារមានប្រវត្តិយ៉ាងល្អក្នុងការជំរុញកំណើនអាជីវកម្ម បង្កើនលទ្ធផល និងពង្រឹងចំណែកទីផ្សារ។

 

Datuk Nurjesmi មានបរិញ្ញាបត្រវិទ្យាសាស្ត្រជំនាញហិរញ្ញវត្ថុមកពីសាកលវិទ្យាល័យ Syracuse រដ្ឋយ៉ូវយ៉ក និងសញ្ញាបត្រពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យបច្ចេកវិទ្យា MARA (UiTM)។ លោកក៏ធ្លាប់ធ្វើជាអភិបាលឯករាជ្យនៅ Perbadanan Usahawan Nasional Berhad (PUNB) ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

លោក CHIN YOONG KHEONG

អភិបាលឯករាជ្យជាន់ខ្ពស់ មិនប្រតិបត្តិ
ជនជាតិម៉ាឡេស៊ី

លោក Chin Yoong Kheong (“លោក Chin”) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។ លោក Chin ធ្វើជាប្រធានគណៈកម្មការហានិភ័យ និងគណៈកម្មការឥណទាន ព្រមទាំងជាសមាជិកនៃគណៈកម្មការសវនកម្ម និងគណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ។

 

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក Chin ត្រូវបានតែងតាំងឡើងវិញជាអភិបាលឯករាជ្យជាន់ខ្ពស់ មិនប្រតិបត្តិ។ លោកធ្វើជាប្រធានគណៈកម្មការសវនកម្ម និងជាសមាជិកនៃគណៈកម្មការហានិភ័យ គណៈកម្មការឥណទាន និងគណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ។

 

លោក Chin ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារវិនិយោគ អ អេចប៊ី (RHB Investment Bank) នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦។ បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាអភិបាលឯករាជ្យជាន់ខ្ពស់ មិនប្រតិបត្តិ នៃធនាគារវិនិយោគ អ អេច ប៊ី ។ លោក ក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល នៅ ធនាគារវិនិយោគ អ អេច ប៊ី ផងដែរ។

 

លោក Chin ទទួលបានបរិញ្ញាបត្រកិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ លីដស៍ និងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករវិជ្ជាជីវៈនៅអង់គ្លេស និងវែលស៍ ព្រមទាំងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករសាធារណៈវិជ្ជាជីវៈម៉ាឡេស៊ី និងនៅវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ លោក Chin បានចូលនិវត្តន៍ពីតំណែងជាដៃគូរបស់ក្រុមហ៊ុន KPMG ជាក្រុមហ៊ុនសវនកម្មមួយដែលឈានមុខគេ បន្ទាប់ពីបានបម្រើការក្នុងក្រុមហ៊ុននេះអស់រយៈពេលជាង ៣៤ ឆ្នាំ នៅចក្រភពអង់គ្លេស វៀតណាម និងម៉ាឡេស៊ី។ បទពិសោធន៍ជាច្រើនរបស់លោក គឺពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអាជីវកម្មផ្នែកយុទ្ធសាស្រ្ត ធនធានមនុស្ស និងការបង្កើនលទ្ធផល រហូតដល់វិស័យសាធារណៈ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអ្នកប្រើប្រាស់ ឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុផងដែរ។



នៅក្នុងអាជីពដ៏យូរអង្វែងជាមួយនឹងក្រុមហ៊ុន KPMG លោក Chin មានបទពិសោធន៍ច្រើននៅក្នុងផ្នែកសវនកម្ម មុននឹងចាប់យកជំនាញពន្ធដារអស់រយៈពេល ១៤ ឆ្នាំ។ លោកទទួលខុសត្រូវបង្កើតសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុន KPMG បន្ទាប់មក បានដឹកនាំសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុននេះរយៈពេលជាង ៧ ឆ្នាំ។

 

លោក ក៏ធ្លាប់ធ្វើជាអភិបាលនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម អ អេច ប៊ី (RHB Asset Management Sdn Bhd) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអន្តរជាតិអ៊ិស្លាម អ អេច ប៊ី (RHB Islamic International Asset Management Berhad)  ធនាគារ អ អេច ប៊ី ឡាវ (RHB Bank Lao Sole  Co.,  Ltd)  ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក. និងក្រុមហ៊ុន Ayer Holdings Berhad ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនកូឡាឡាំពួរ។

លោកស្រី ឡាយ រចនា

អភិបាលឯករាជ្យ មិនប្រតិបត្តិ
ជនជាតិខ្មែរ

លោកស្រី ឡាយ រចនា ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីក៏បំពេញតួនាទីជាសមាជិកនៃគណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការសវនកម្ម គណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ និងគណៈកម្មការឥណទាន។


លោកស្រី ឡាយ រចនា គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាអភិបាលឯករាជ្យជនជាតិខ្មែរមួយរូប ដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំ ក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង និងអភិបាលកិច្ចសាជីវកម្ម។


លោកស្រីធ្លាប់បានកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារជីប ម៉ុង ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត និងធនាគារ Crédit Agricole Indosuez ដោយមានជំនាញស៊ីជម្រៅលើផ្នែកសេវាធនាគារបុគ្គល និងសេវាធនាគារសាជីវកម្ម ការគ្រប់គ្រងឥណទាននិងហានិភ័យ សេវាធនាគារអន្តរជាតិ ហិរញ្ញប្បទានពាណិជ្ជកម្ម ការអភិវឌ្ឍអាជីវកម្ម ការរៀបចំផែនការយុទ្ធសាស្ត្រ កិច្ចការបទប្បញ្ញត្តិ និងទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល។


បច្ចុប្បន្ន លោកស្រីកំពុងបំពេញតួនាទីជាអភិបាលឯករាជ្យនៃកំពង់ផែស្វយ័តភ្នំពេញ និងជានាយិការផ្នែកនិយ័តកម្ម ច្បាប់ អភិបាលកិច្ចសាជីវកម្ម និងកិច្ចការរដ្ឋាភិបាលនៃក្រុមហ៊ុន សែលកាត  និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។


លោកស្រី រចនា មានបទពិសោធន៍យ៉ាងរឹងមាំផ្នែកអភិបាលកិច្ចក្រុមប្រឹក្សាភិបាល ការរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញ ការបង្កើតអាជីវកម្មនិងធនាគារថ្មី ការដាក់ឱ្យដំណើរការប្រព័ន្ធស្នូលធនាគារ ហិរញ្ញវត្ថុប្រកបដោយចីរភាព ការគ្រប់គ្រងភាគីពាក់ព័ន្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកស្រីក៏ធ្លាប់បានបំពេញតួនាទីជាអភិបាលឯករាជ្យនៃក្រុមហ៊ុនធានារ៉ាប់រងជីវិត អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាពនៃសមាគមធនាគារនៅកម្ពុជាផងដែរ។


លោកស្រីទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) ប្រទេសថៃ និងសញ្ញាបត្របរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច  ពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ លោកស្រីមានសមត្ថភាពប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងមានកម្រិតសមត្ថភាពវិជ្ជាជីវៈក្នុងយល់ដឹងភាសាបារាំង។


លោក Danny Quah Boon Leng

អភិបាល មិនឯករាជ្យ មិនប្រតិបត្តិ
ជនជាតិសិង្ហបុរី 

លោក Danny Quah Boon Leng ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក Danny ត្រូវបានតែងតាំងបន្ថែមជាតំណាងភាគទុនិក។ លោកក៏ជាសមាជិកនៃគណៈកម្មការហានិភ័យ គណៈកម្មការសវនកម្ម គណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ និងគណៈកម្មការឥណទាន។

លោក Danny បានចូលរួមជាមួយ RHB Singapore ក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេសសិង្ហបុរី នៅខែកុម្ភៈ ឆ្នាំ ២០១៩ ហើយដឹកនាំការបង្កើត និងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អាជីវកម្មជារួមរបស់ អ អេច ប៊ី នៅសិង្ហបុរី  រួមមានធនាគារពាណិជ្ជ ធនាគារវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម។

លោក Danny ទទួលខុសត្រូវជំរុញការបង្កើនប្រាក់ចំណេញ និងកំណើនអាជីវកម្មសម្រាប់ធនាគារ អ អេច ប៊ី នៅប្រទេសសិង្ហបុរី និងកិច្ចសហការគ្នារវាងបណ្តាញ អ អេច ប៊ី នៅក្នុងតំបន់ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកធុរកិច្ចផ្សេងទៀតរនៅក្នុង អ អេច ប៊ី គ្រុប ដើម្បីបង្កើនឱកាស និងកិច្ចសហការគ្នាឱ្យបានខ្ពស់ជាអតិបរមា។

លោក Danny មានបទពិសោធន៍ជិត ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ ដោយកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដូចជា ធនាគារ Standard Chartered Bank ក្រុមហ៊ុនសេវាឥណទាន Fullerton និងធនាគារកាណាឌីយ៉ា នៅទូទាំងប្រាំប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បទពិសោធន៍នៅក្នុងអាជីពរបស់លោក  រួមបញ្ចូលទាំងបទពិសោធន៍ជាង ១០ ឆ្នាំ នៅក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេស។

លោក Danny ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មប្រព័ន្ធព័ត៌មានវិទ្យាពីមហាវិទ្យាល័យ Imperial វិទ្យាសាស្ត្រ បច្ចេកវិទ្យា & វេជ្ជសាស្ត្រ នៅទីក្រុងឡុងដ៍។

Mr. Daniel Yeo Choon Hui

លោក Daniel Yeo Choon Hui

អគ្គនាយក ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
ជនជាតិសិង្ហបុរី

លោក Daniel មានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យធនាគារ ដោយមានជំនាញខ្លាំងផ្នែកធនាគារពាណិជ្ជកម្ម និងគ្រប់គ្រងសាខា រួមមាន ការផ្តល់ឥណទានគ្មានទ្រព្យធានា ការកំណត់យុទ្ធសាស្ត្រផលិតផល និង ការគ្រប់គ្រងផលបត្រ។


មុនពេលចូលរួមជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកបានធ្វើការនៅធនាគារ អ អេច ប៊ី ក្នុងប្រទេសសិង្ហបុរីជាង ៨ឆ្នាំ ក្នុងនោះលោកធ្វើ ជាសមាជិកនៃគណៈគ្រប់គ្រងអស់រយៈពេល ៧ ឆ្នាំ។ លោកមានភារកិច្ចជាអ្នកដឹកនាំធនាគារផ្នែកពាណិជ្ជកម្ម ផ្នែកផលិតផលអាជីវកម្ម និងផ្នែកធនាគារប្រតិបត្តិការ នៅធនាគារ អ អេច ប៊ី សិង្ហបុរី ដោយ ត្រួតពិនិត្យទៅលើដំណោះស្រាយសេវាធនាគារអាជីវកម្ម នៅគ្រប់វិស័យទាំងអស់។


លោក Daniel ក៏ធ្លាប់ជានាយកប្រតិបត្តិការ នៃកម្មវិធីផ្តល់ប្រាក់កម្ចីទៅវិញទៅមក (Peer-to-Peer Lending Platform) មុនពេលលោកធ្វើជាប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អ អេច ប៊ី សិង្ហបុរី ក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ លោកក៏ធ្លាប់ធ្វើការជាប្រធានផ្នែកផលិតផលប្រចាំតំបន់នៅធនាគារមួយនៅក្នុងប្រទេសសិង្ហបុរី និងធ្លាប់បម្រើការនៅធនាគារអន្តរជាតិមួយចំនួនដោយកាន់តំណែងផ្សេងៗ ទាក់ទងនឹងផ្នែកធនាគារពាណិជ្ជកម្ម តាំងពីចាប់ផ្តើមអាជីពរបស់លោក។