សំណួរដែលសួរញឹកញាប់
ត្រូវការចម្លើយសម្រាប់សំណួរដែលសួរញឹកញាប់ (FAQ) មែនទេ? យើងបានរៀបចំចម្លើយសម្រាប់អ្នករួចហើយ។
លេខសម្ងាត់ប្រើប្រាស់តែម្តង (OTP) ត្រូវបានទាមទារសម្រាប់ផ្ទៀងផ្ទាត់ប្រតិបត្តិការ នៅពេលលោកអ្នកធ្វើប្រតិបត្តិការដែលមានហានិភ័យខ្ពស់។ ប្រតិបត្តិការខាងក្រោមត្រូវបានចាត់ទុកថាជាប្រតិបត្តិការដែលមានហានិភ័យខ្ពស់៖
1. គ្រប់គ្រងគណនី
2. ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន
លោកអ្នកមិនចាំបាច់ស្នើសុំ OTP ទេ។ OTP នឹងត្រូវបានផ្ញើដោយស្វ័យប្រវត្តិទៅកាន់លេខទូរស័ព្ទដៃដែលបានចុះឈ្មោះរបស់លោកអ្នក នៅពេលលោកអ្នកចុចប៊ូតុង “Preview” ខណៈពេលធ្វើប្រតិបត្តិការដែលមានហានិភ័យខ្ពស់។
សម្រាប់អតិថិជនថ្មី លោកអ្នកអាចចុះឈ្មោះលេខទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទទួល OTP ក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់ជាលើកដំបូង។