ដៃគូដ៏  ល្អរបស់លោកអ្នក ក្នុងការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ


នៅក្នុងស្ថានភាពដ៏ ល្អនៃការជួញដូរ ការវិនិយោគលើមូលបត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកឱ្យបានល្អប្រសើរ គឺជាគន្លឹះក្នុងការចាប់យកឱកាសក្នុងទីផ្សារមូលបត្រ។ ក្នុងនាមជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.).  ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៍មានសុវត្ថិភាពខ្ពស់ និងមានប្រសិទ្ធភាពបំផុតដល់លោកអ្នក។


មិនថាលោកអ្នកជាវិនិយោគិនលក្ខណៈជាស្ថាប័ន ក្រុមហ៊ុនជើងសារមូលបត្រ (Broker) ឬជាវិនិយោគិនបុគ្គលនោះទេ សេវាកម្មទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្ររបស់យើងខ្ញុំ នឹងជួយផ្សារភ្ជាប់រវាងការជួញដូរនៅលើទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកប្រកបដោយសុវត្ថិភាព។ 


ហេតុអ្វីគួរជ្រើសរើសធនាគារ អ អេច ប៊ី ជាភ្នាក់ងារទូទាត់សាច់ប្រាក់របស់លោកអ្នក?


• ជាអង្គភាពមានអាជ្ញាប័ណ្ណ ដែលបានការអនុម័តពី ន.ម.ក. (SERC)៖ អនុលោមតាមបទប្បញ្ញត្តិនៃនិយតករមូលបត្រកម្ពុជាយ៉ាងពេញលេញ ដើម្បីធានាថា រាល់ប្រតិបត្តិការរបស់អ្នកស្របតាមស្តង់ដារគតិយុត្តខ្ពស់បំផុត។


• ការទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព៖ ការពារដើមទុនដល់វិនិយោគគិន ក្នុងការផ្ទេរ និងគ្រប់គ្រង ហិរញ្ញវត្ថុរបស់អ្នកដោយសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈការប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ។

 

• កសាងទំនុកចិត្ត៖ យើងធានាថា រាល់ប្រតិបត្តិការទាំងអស់ត្រូវបានប្រតិបតិ្តទាន់ពេលវេលា។

 

• ជាផ្នែកមួយនៃសម្ព័ន្ធធនាគារ RHB Banking Group: ទទួលបានការគាំទ្រពីបណ្តាញធនាគារក្នុងតំបន់ដ៏រឹងមាំ ព្រមទាំងមានជំនាញច្បាស់លាស់ និងសមត្ថភាពហិរញ្ញវត្ថុខ្ពស់នៅទូទាំងតំបន់អាស៊ាន។


ភាពងាយស្រួលសម្រាប់ការទូទាត់សាច់ប្រាក់


សហការជាមួយធនាគារដែលយល់ច្បាស់ពីស្ថានភាពនៃទីផ្សារ។ ធនាគារ អ អេច ប៊ី នឹងជួយសម្រួលក្នុងការចាត់ចែងសាច់ប្រាក់ នៃការទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ ដើម្បីឱ្យលោកអ្នកអាច សម្រេចបានទាំងស្រុងលើការបង្កើនកំណើននៃការវិនិយោគលើមូលបត្រ។

 

ចាប់ផ្តើមនៅថ្ងៃនេះ | ពិភាក្សាជាមួយអ្នកជំនាញរបស់យើងខ្ញុំ សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់សាខា ធនាគារ អ អេច ប៊ី ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទទៅ លេខ ១៨០០-២០-៨១១៨ (ឥតគិតថ្លៃ)


មតិយោបល់របស់អតិថិជន!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

លើសពីនេះ ខ្ញុំចង់ទទួលបានព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង/ឬ ការផ្ដល់ជូនផ្សេងៗទៀតទាក់ទងទៅនឹង ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ដោយ ឬតាមរយៈធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) តាមរយៈការហៅទូរសព្ទ និងសារ SMS/MMS*។ ខ្ញុំទទួលស្គាល់ការយល់ព្រមរបស់ខ្ញុំក្នុងទម្រង់នេះ នឹងបដិសេធក្នុងការចុះ លេខទូរសព្ទបច្ចុប្បន្ន ឬអនាគត របស់ខ្ញុំជាមួយ National Do Not Call Registry ហើយបន្ថែមពីលើការយល់ព្រមផ្សេងទៀតដែលខ្ញុំអាចផ្តល់ជូនដល់ ធនាគារ អ អេច ប៊ី គ្រុប ទាក់ទងនឹង ការប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយពុំប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ អ អេច ប៊ី គ្រុប ក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រោមច្បាប់នោះទេ។

ចំណាំ*៖ សូមគូសប្រអប់ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗ ការផ្ដល់ជូនពិសេស ការផ្ដល់ជូនផ្សេងៗទៀតពីធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក។