ការយល់ដឹងពីការក្លែងបន្លំ | RHB កម្ពុជា
ប្រទេសកម្ពុជា

ការយល់ដឹងពីការក្លែងបន្លំ

ប្រុងប្រយ័ត្ននិងការពារខ្លួនអ្នកនៅពេលធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតឬតាមទូរស័ព្ទចល័ត
នៅធនាគារRHB សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់យើង។ រក្សាសុវត្ថិភាពជាមួយយើងដោយអនុវត្តតាមគោលការណ៍មាសខាងក្រោមជាមួយសេវាធនាគារតាមអ៊ិនធឺណិតរបស់RHB Now និងសេវាធនាគារចល័ត។

តួនាទីរបស់អ្នក
ប្រុងប្រយ័ត្ននិងការពារខ្លួនអ្នកនៅពេលធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតឬតាមទូរស័ព្ទចល័ត

យើងជំរុញឱ្យអ្នកបំពេញតួនាទីរបស់អ្នក ដើម្បីឱ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិតនិងប្រព័ន្ធធនាគារចល័ត។ នេះគឺជាគន្លឹះសុវត្ថិភាពកំពូលដែលអ្នកគួរធ្វើ។
1.  ការពារកុំព្យូទ័ររបស់អ្នកពីកម្មវិធីដែលមានមេរោគ
ក្រៅពីការបំផ្លាញព័ត៌មានសំខាន់ៗនៅលើកុំព្យូទ័ររបស់អ្នក មេរោគនិងកម្មវិធីព្យាបាទមួយចំនួនដូចជា Trojan Horse អាចចាប់យកពាក្យសម្ងាត់របស់អ្នកដោយមិនដឹងខ្លួន។ កម្មវិធីទាំងនេះភាគច្រើនក្លែងធ្វើជាឯកសារធម្មតា។ ដើម្បីជៀសវាងការឆ្លងអ្នកគួរតែ៖
a.  កុំទាញយកឯកសារណាមួយពីគេហទំព័រដែលមានចម្ងល់ (កម្មវិធីហ្គេម រូបភាពផ្សេងៗ ជាដើម) ឬមនុស្ស (ឧទាករណ៍ ឯកសារភ្ជាប់តាមអ៊ីម៉ែល)
b.  កុំប្រើចំណុចណាមួយនៅក្នុងកម្មវិធីរបស់អ្នកដែលទទួលបានឬបើកមើលឯកសារដោយស្វ័យប្រវត្តិ
c.  ដំឡើងកម្មវិធី firewallផ្ទាល់ខ្លួន និងកម្មវិធីកម្ចាត់មេរោគ។ អ្នកក៏គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកឱ្យបានញឹកញាប់ដែរ
d.  បិទដំណើរការទម្រង់មើលជាមុននៅក្នុងកម្មវិធីអ៊ីម៉ែលរបស់អ្នក
2.  កុំរក្សាទុកឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នកនៅលើកុំព្យូទ័រ។
ពេលខ្លះនៅពេលអ្នកបញ្ចូលព័ត៌មានចូលគណនីនៅលើគេហទំព័រ អ្នកនឹងត្រូវបានសួរថាតើត្រូវរក្សាទុកឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នកដើម្បីងាយស្រួលឬអត់។ កុំគូសធីក “ចងចាំឈ្មោះអ្នកប្រើប្រាស់ឬពាក្យសម្ងាត់" គ្រប់ពេល។ អ្នកដែលប្រើកុំព្យូទ័រដដែលអាចប្រើគណនីរបស់អ្នកសម្រាប់សកម្មភាពដែលមានគ្រោះថ្នាក់។
ប្រសិនបើអ្នកបានរក្សាទុកព័ត៌មានចូលគណនីរបស់អ្នកនៅលើកម្មវិធីរុករករបស់អ្នក សូមលុបវាភ្លាមៗពីការកំណត់របស់កម្មវិធីរុករករបស់អ្នក។ 'ដោះធីក' ការកំណត់ទាំងអស់ដើម្បីចងចាំឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់។
3.  រក្សាលេខសម្គាល់ចូលគណនីនិងពាក្យសម្ងាត់របស់អ្នកជាសម្ងាត់។
កុំចែកចាយឬបង្ហាញទិន្នន័យអ្នកប្រើប្រាស់ឬពាក្យសម្ងាត់របស់អ្នកទៅនរណាម្នាក់ ដូចជាការសម្ងាត់ដែលអ្នកមានជាមួយអ៊ីម៉ែលឬគណនីហ្វេសប៊ុករបស់អ្នក។ វាដូចគ្នានៅពេលដែលធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអុីនធឺណិត។
នេះគឺជាគន្លឹះខ្លះៗអំពីវិធីដែលអ្នកអាចរក្សាសុវត្ថិភាពនៃព័ត៌មានចូលគណនីរបស់អ្នក៖
a.  កុំសរសេរទុកឈ្មោះចូលគណនីនិងពាក្យសម្ងាត់របស់អ្នក ឬប្រើវានៅពេលនរណាម្នាក់អាចមើលឃើញ
b.  កុំជ្រើសរើសពាក្យសម្ងាត់ដែលងាយស្មានដូចជាឈ្មោះអ្នកប្រើប្រាស់ លេខទូរស័ព្ទ លេខអត្តសញ្ញាណឬថ្ងៃខែឆ្នាំកំណើត។ ពាក្យសម្ងាត់គួរតែមានអក្សរនិងលេខ ដូចជា Bookmark38
c.  កុំប្រើពាក្យសម្ងាត់ដូចគ្នានៅលើសេវាធនាគារតាមអ៊ិនធឺណិ និងសេវាធនាគារតាមទូរស័ព្ទ
d.  ផ្លាស់ប្តូរពាក្យសម្ងាត់ចូលរបស់អ្នកជាញឹកញាប់។ អ្នកអាចផ្លាស់ប្តូរវាបានយ៉ាងងាយស្រួលតាមអ៊ិនធឺណិតនៅគេហទំព័រធនាគារអិនធឺណេតRHB Now
e.  ប្រសិនបើអ្នកសង្ស័យថាពាក្យសម្ងាត់របស់អ្នកលែងជាការសម្ងាត់ សូមផ្លាស់ប្តូរវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
f.  សំអាតឃ្លាំងសម្ងាត់របស់អ្នក (កន្លែងផ្ទុកទិន្នន័យបណ្តោះអាសន្នក្នុងកុំព្យូទ័រ) និងលុបខូឃីស៍របស់អ្នករាល់ពេលដែលអ្នកចេញពីគណនី
វិធីសំអារការចងចាំក្នុងឃ្លាំងសម្ងាត់របស់អ្នក
Internet Explorer
1.  ចុច “ឧបករណ៍”
2.  ជ្រើសរើស “ជម្រើសអ៊ិនធឺណិត”
3.  ចុច "ទូទៅ"
4.  ជ្រើសរើស​ “ឯកសារអ៊ីនធឺណិតបណ្តោះអាសន្ន” ហើយចុច “លុបឯកសារ”
5.  ចុចលើ "យល់ព្រម" ដើម្បីរក្សាទុកការកំណត់របស់អ្នកកម្មវិធី
Mozilla Firefox
1.  ចុច “ឧបករណ៍”
2.  ជ្រើសរើស “ជម្រើស”
3.  ចុចលើពាក្យ “កម្រិតខ្ពស់”
4.  ចុច "បណ្តាញ"
5.  នៅប្រអប់ "ការផ្ទុកក្រៅបណ្តាញ" ចុច “សំអាតឥឡូវនេះ"
4.  រៀនស្វែងយល់អំពីអ៊ីម៉ែលក្លែងក្លាយនិងគេហទំព័រក្លែងក្លាយ
ឧក្រិដ្ឋជនប្រើអ៊ីម៉ែលក្លែងក្លាយនិងគេហទំព័រក្លែងក្លាយដើម្បីលួចយកព័ត៌មាន។ ត្រូវហើយ “ការក្លែងបន្លំ” គឺជាពាក្យដែលត្រូវបានបង្កើតឡើង ដែលសំដៅទៅឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលលួចយកព័ត៌មាន។ ពួកគេអាចបង្កើតគេហទំព័រធនាគារក្លែងក្លាយមួយដែលមានការរចនាដូចគ្នានឹងគេហទំព័រពិតហើយស្នើសុំឱ្យអ្នកបញ្ចូលព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នរាល់ពេលដែលអ្នកអានអ៊ីម៉ែលនិងចូលគេហទំព័រធនាគារដើម្បីធ្វើប្រតិបត្តិការណាមួយ។
រៀនមើលអ៊ីម៉ែលក្លែងក្លាយនិងគេហទំព័រ RHB Nowក្លែងក្លាយ មុនពេលអ្នកចូលគណនីដោយផ្អែកលើមូលដ្ឋានខាងក្រោម៖
a.  អាស័យដ្ឋានរបស់អ្នកផ្ញើអ៊ីម៉ែល - អ៊ីម៉ែលជាផ្លូវការរបស់RHBបញ្ចប់តែជាមួយ @rhbgroup.com ប៉ុណ្ណោះ។ នៅក្នុងអ៊ីម៉ែលក្លែងក្លាយ អ្នកផ្ញើរអ៊ីម៉ែលមិនមែនមកពីអ៊ីម៉ែលផ្លូវការរបស់RHBទេ
b.  តំណភ្ជាប់នៅក្នុងអ៊ីម៉ែល - តំណភ្ជាប់នៅក្នុងអ៊ីម៉ែលក្លែងក្លាយអាចមិនត្រូវគ្នានឹង URL នៃគេហទំព័រដែលនាំអ្នកទៅ
c.  អាស័យដ្ឋានគេហទំព័រ URL – អាស័យដ្ឋានផ្លូវការរបស់សេវាធនាគារតាមអុីនធឺណិតរបស់ RHB Nowគឺ https://logon.rhb.com.my ។ ត្រូវពិនិត្យមើលអាស័យដ្ឋាន URL ជាមុនសិនមុននឹងបញ្ចូលព័ត៌មានណាមួយនៅលើគេហទំព័រ។ កុំបន្តប្រតិបត្តិការប្រសិនបើ URL មិនមែនជា URL ផ្លូវការ
d.  ពាក្យសម្ងាត់ – ពាក្យសម្ងាត់គឺជាការផ្ទៀងផ្ទាត់គ្នាទៅវិញទៅមកដែលត្រូវបានប្រើដោយ RHB ដើម្បីផ្ទៀងផ្ទាត់ថាទំព័រចូលគណនីគឺមកពីគេហទំព័រ RHB Nowពិតប្រាកដ។ មុនពេលអ្នកបញ្ចូលពាក្យសម្ងាត់របស់អ្នកត្រូវប្រាកដថាពាក្យសម្ងាត់ដែលចេញមកជាពាក្យដែលអ្នកបានចុះឈ្មោះជាមួយ RHB Now
e.  កាតព្វកិច្ចរបស់ RHB - RHB នឹងមិនស្នើសុំឱ្យអ្នកធ្វើឬផ្ទៀងផ្ទាត់ប្រតិបត្តិការណាមួយឬផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនតាមរយៈអ៊ីម៉ែលទេ
5.  ការពារទូរស័ព្ទដៃរបស់អ្នក
ទូរស័ព្ទចល័តអាចជាឧបករណ៍ជិតបំផុតដែលតែងតែនៅជាមួយអ្នកដែលអ្នកនឹងប្រើវាសម្រាប់ប្រតិបត្តិការធនាគារឬការទិញទំនិញតាមអ៊ីនធឺណិត។ លោកអ្នកមួយចំនួនអាចទុកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ដូចជាកំណត់ហេតុប្រចាំថ្ងៃ។
សូមប្រុងប្រយ័ត្នបន្ថែមលើបញ្ហានេះ។ យើងសូមណែនាំអ្នកគួរតែ៖
a.  កំណត់និងប្រើកូដ PIN សុវត្ថិភាពនៅលើទូរស័ព្ទរបស់អ្នក។ កុំអោយអ្នកណាម្នាក់ប្រើទូរស័ព្ទរបស់អ្នកដោយងាយស្រួល
b.  កែសម្រួលការកំណត់ទូរស័ព្ទរបស់អ្នកដើម្បីចាក់សោរទូរស័ព្ទដោយស្វ័យប្រវត្តិប្រសិនបើអ្នកមិនបានប្រើវារយៈពេលប្រាំឬដប់នាទី
c.  កុំរក្សាទុកឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអ្នកណាម្នាក់ងាយយល់
d.  ប្រយ័ត្នចំពោះការបោកប្រាស់តាមសារសម្លេងនិងសារជាអក្សរ។ កុំឆ្លើយតបភ្លាមៗ។ ប្រសិនបើអ្នកមានការសង្ស័យ សូមទូរស័ព្ទមកយើងតាមលេខ 016 988 288 ដើម្បីពិនិត្យមើលថា តើធនាគារមានការផ្សព្វផ្សាយ / ផ្តល់ជូនការផ្លាស់ប្តូរដំណើរការធនាគារឬបញ្ហាគណនីឬទេ។
e.  ប្រយ័ត្នចំពោះសារ MMS ដែលអ្នកបានទទួលផងដែរ។ សារ MMS មួយចំនួនអាចភ្ជាប់ជាមួយមេរោគ។ នៅពេលចុចម្តងៗ មេរោគឬកម្មវិធីព្យាបាទអាចត្រូវបានតំឡើង។ ពិនិត្យមើលអ្នកផ្ញើរ និងព័ត៌មានលម្អិតពីមាតិកាមុនពេលអ្នកចុច។ ប្រសិនបើអ្នកមានការសង្ស័យសូមកុំឆ្លើយតប
6.  សំណួរឬបណ្តឹងរបស់អតិថិជន
សម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តតែងតែទាញយកកម្មវិធីធនាគារតាមទូរស័ព្ទចល័តរបស់អ្នកពីiTunes® AppStore (សម្រាប់អ្នកប្រើប្រាស់ iPhone/iPad) និង Google Play (សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) តែប៉ុណ្ណោះ។ ចងចាំការណែនាំដូចខាងលើដើម្បីការពារការទាញយកកម្មវិធីពីអ្នកផ្តល់កម្មវិធីដែលមានបំណងមិនល្អ។

តួនាទីរបស់យើង
ប្រុងប្រយ័ត្ននិងការពារខ្លួនអ្នកនៅពេលធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតឬតាមទូរស័ព្ទចល័ត

យើងដឹងថាសុវត្ថិភាពគឺជាវិធានការសំខាន់បំផុតដើម្បីការពារអ្នកដែលជាអតិថិជនរបស់យើង។
1.  ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់តែមួយគត់
ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ដែលបានបង្កើតត្រូវតែមានតែមួយគត់និងភ្ជាប់ទៅនឹងព័ត៌មានគណនីរបស់អ្នក។ នេះគឺជាការផ្ទៀងផ្ទាត់កម្រិតដំបូងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក និងដើម្បីធានានូវភាពឯកជននៃវគ្គប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិតនិងតាមទូរស័ព្ទដៃ។
2.  ពាក្យសម្ងាត់សម្រាប់ការផ្ទៀងផ្ទាត់គេហទំព័រពិតប្រាកដ
មុនពេលអ្នកបញ្ចូលពាក្យសម្ងាត់អ្នកនឹងឃើញពាក្យកំបាំងរបស់អ្នក។ ពាក្យកំបាំងគឺជាការផ្ទៀងផ្ទាត់គ្នាទៅវិញទៅមកដែលត្រូវបានប្រើដោយ RHB ដើម្បីផ្ទៀងផ្ទាត់ថាទំព័រចូលគណនីគឺមកពីគេហទំព័រ RHB ពិតប្រាកដ។ អ្នកនឹងត្រូវបានស្នើសុំឱ្យចុះឈ្មោះពាក្យកំបាំងរបស់អ្នកនៅពេលអ្នកចុះឈ្មោះប្រើRHB Now។ បន្ទាប់ពីនោះ ពាក្យកំបាំងរបស់អ្នកនឹងបង្ហាញលើសេវាធនាគារអ៊ិនធឺណិតឬធនាគារចល័តនៅពេលអ្នកចូលគណនី។ ពិនិត្យជានិច្ចថាពាក្យកំបាំងគឺដូចគ្នានឹងពាក្យដែលអ្នកបានចុះឈ្មោះដែរ។
3.  លេខសម្ងាត់តែមួយដង (OTP) ដែលមានលេខកូដសុវត្ថិភាពសម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាព

ដូចនឹងឈ្មោះបង្ហាញ OTPមានសុពលភាពសម្រាប់ប្រតិបត្តិការតែមួយប៉ុណ្ណោះ។ នេះគឺជាការការពារកម្រិតទីពីរ ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នក។ វានឹងត្រូវបានផ្ញើររួមគ្នាជាមួយលេខកូដសុវត្ថិភាពតាមរយៈសារជាអក្សរទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់អ្នក។ វាត្រូវបានផ្តល់ឱ្យដោយចៃដន្យជាលេខកូដអក្សរក្រមលេខ។ គ្មាននរណាម្នាក់អាចកំណត់ថាតើលេខ OTP ណាដែលត្រូវបង្កើតឡើយ។

ការរំលឹកៈ អ្នកត្រូវប្រាកដថាលេខកូដសុវត្ថិភាពដែលត្រូវបានបង្ហាញនៅលើទំព័រការបញ្ជាក់ពីប្រតិបត្តិការរបស់អ្នក គឺដូចគ្នាជាមួយលេខកូដសុវត្ថិភាពដែលបានផ្ញើរតាមសារSMS មុនពេលបញ្ចូលលេខកូដOTP របស់អ្នកដើម្បីបញ្ចប់ប្រតិបត្តិការ។

4.  គេហទំព័រ RHB Now ត្រូវបានធានាសុវត្ថិភាពដោយ Entrust SSL

យើងប្រើស្រទាប់រន្ធសុវត្ថិភាព (SSL) ដើម្បីទុកទិន្នន័យដែលកំពុងដំណើរការរវាងគេហទំព័រអ៊ីនធឺណិតរបស់អ្នកនិងគេហទំព័រ RHB Now។ ការប្រាស្រ័យទាក់ទងនៃព័ត៌មានឯកជនរបស់អ្នកពីអាស័យដ្ឋានណាមួយដែលចាប់ផ្តើមជាមួយ“ https” ត្រូវបានផ្ទុកនិងធានាសុវត្ថិភាពដោយប្រើ SSL ។

យើងប្រើស្រទាប់រន្ធសុវត្ថិភាព (SSL) ដើម្បីផ្ទុកទិន្នន័យដែលកំពុងដំណើរការរវាងគេហទំព័រអ៊ីនធឺណិតរបស់អ្នកនិងគេហទំព័រ RHB Now។ ការប្រាស្រ័យទាក់ទងនៃព័ត៌មានឯកជនរបស់អ្នកពីអាស័យដ្ឋានណាមួយដែលចាប់ផ្តើមជាមួយ “​https” ត្រូវបានផ្ទុកនិងធានាសុវត្ថិភាពដោយប្រើ SSL ។

5.  ការពារដោយបណ្តាញសុវត្ថិភាពFirewall
ប្រព័ន្ធសេវាធនាគារតាមអ៊ិនធឺណិតនិងធនាគារចល័តត្រូវបានការពារដោយបណ្តាញសុវត្ថិភាពFirewall ដើម្បីការពារកម្មវិធីរបស់យើងពីការលួចចូលដោយគ្មានការអនុញ្ញាត។

រាយការណ៍ពីបញ្ហា
តើអ្នកគួររាយការណ៍ពីបញ្ហានៅពេលណា

1.  ការទទួលអ៊ីម៉ែលគួរឱ្យសង្ស័យ
អ៊ីម៉ែលដែលគួរឱ្យសង្ស័យសម្រាប់ព័ត៌មានចូលរបស់អ្នក? ស្នើសុំផ្លាស់ប្តូរពាក្យសម្ងាត់ឬដំណើរការគណនី? ឆ្លើយតបនឹងការលុបចោលប្រតិបត្តិការ? ឈប់។ កុំឆ្លើយតបនឹងអ៊ីំម៉ែលទាំងនេះ។ ដូចដែលបានបញ្ជាក់ ធនាគារនឹងមិនស្នើសុំព័ត៌មានធនាគារផ្ទាល់ខ្លួនរបស់អ្នកតាមរយៈអ៊ីម៉ែលទេ។ រាយការណ៍ពីអ៊ីម៉ែលដែលគួរឱ្យសង្ស័យនេះមកយើង ដោយបញ្ជូនបន្តទៅ [email protected] ។ សូមកុំលុបប្រធានបទដើមឬផ្លាស់ប្តូរអ៊ីម៉ែលតាមមធ្យោបាយណាមួយនៅពេលអ្នកបញ្ជូនបន្តមកយើងសម្រាប់ការស៊ើបអង្កេត
2.  URL គេហទំព័រហាក់ដូចជាមិនត្រឹមត្រូវ
មិនអាចមើលឃើញ URL គេហទំព័រនៅលើទំព័រទេ? URL គេហទំព័រមិនមែន https://rhbnow.rhbgroup.com/kh? ឈប់។ កុំវាយបញ្ចូលព័ត៌មានណាមួយ។ រាយការណ៍ពីគេហទំព័រដែលគួរឱ្យសង្ស័យនេះមកយើងដោយផ្ញើរនូវតំណភ្ជាប់និងភ្ជាប់រូបភាពអេក្រង់ថតនៃគេហទំព័រដែលគួរឱ្យសង្ស័យមកកាន់អ៊ីម៉ែល [email protected]។ សូមមេត្តាកុំផ្លាស់ប្តូររូបភាពមុនពេលបញ្ជូនវាទៅឱ្យយើងសម្រាប់ការស៊ើបអង្កេត។
3.  មិនបានបង់ប្រាក់ទេ
មិនបានបង់ប្រាក់ទេ ប៉ុន្តែវាបានបង្ហាញនៅក្នុងកំណត់ត្រាប្រតិបត្តិការរបស់អ្នកមែនទេ? សូមទូរស័ព្ទមកយើងភ្លាមៗតាមលេខ 016 988 288 ដើម្បីពិនិត្យមើល។ យើងបានប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស៊ើបអង្កេតសកម្មភាពនេះ។