លោក ឈិន យូង ខឹង (“លោក ឈិន”) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យមិនប្រតិបត្តិ នៃធនាគារ អ.អេច.ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
លោក ឈិន ក៏ជាសមាជិកគណៈកម្មការសវនកម្ម គណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការតែងតាំង និងផ្តល់តម្លៃការនៃគណៈកម្មការឥណទានផងដែរ។
លោក ឈិន ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិ នៃធនាគារ អ.អេច.ប៊ី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ មុនពេលលោក លាលែងពី ធនាគារនេះ មកចូលរួមជាមួយធនាគារ RHB Investment Bank នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ ជាបន្តបន្ទាប់ក្រោយមក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាអភិបាលជាន់ខ្ពស់ឯករាជ្យ មិនប្រតិបត្តិ នៃ RHB Investment Bank។ បច្ចុប្បន្ន លោក គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការហានិភ័យទាំង RHB Bank Berhad និង RHB Investment Bank ដែលទើបតែត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
លោកក៏មានតំណែងជាអភិបាលនៃ RHB Asset Management Sdn Bhd និង RHB Islam Internation Asset Management Berhad។
នៅថ្នាក់តំបន់ លោក ឈិន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យមិនប្រតិបត្តិនៃធនាគារ RHB Bank Lao Limited ក្រុមហ៊ុនមូលបត្រ RHB Securities (Cambodia) Plc. ក្រុមហ៊ុនមូលបត្រ RHB Securities (Thailand) Plc. និងក្រុមហ៊ុនមូលបត្រ RHB Securities Vietnam Company Limited។
លោក ឈិន មានបរិញ្ញាបត្រស្ដង់ដារខ្ពស់ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យលីតស៍ (University of Leeds) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករ វិជ្ជាជីវៈនៅប្រទេសអង់គ្លេស និងវែលស៍។ លោក ឈិន ក៏ជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញសាធារណៈ និងវិទ្យាស្ថានគណនេយ្យករនៃ ប្រទេសម៉ាឡេស៊ី ផងដែរ។ លោក ឈិន បានចូលនិវត្តជាដៃគូនៃក្រុមហ៊ុន KPMG ដែលជាក្រុមហ៊ុនគណនេយ្យនាំមុខគេ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីបានបម្រើការងារឱ្យក្រុមហ៊ុននេះអស់រយៈពេលជាង ៣៤ ឆ្នាំ នៅចក្រភពអង់គ្លេស វៀតណាម និងម៉ាឡេស៊ី។ លោក ឈិន មានបទពិសោធន៍យ៉ាងទូលំទូលាយផ្នែកដំណោះស្រាយធុរកិច្វ ដូចជាយុទ្ធសាស្ត្រ ធនធានមនុស្ស ការកែលម្អការអនុវត្តការងារសម្រាប់វិស័យសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ អ្នកប្រើប្រាស់ និងទីផ្សារឧស្សាហកម្ម និងឧស្សាហកម្មសេវាហិរញ្ញវត្ថុ។ ជាមួយបំពេញអាជីពការងារជាច្រើនឆ្នាំជាមួយក្រុមហ៊ុន KPMG លោក ឈិន មានបទពិសោធន៍ផ្នែកមុខងារសវនកម្ម មុនពេលទទួលបានជំនាញឯកទេសផ្នែកពន្ធដាររយៈពេល១៤ ឆ្នាំ។ លោក ឈិន គឺជាអ្នកទទួលខុសត្រូវចំពោះការបង្កើតក្រុមហ៊ុន KPMG នៅប្រទេសវៀតណាម និងក្រោយមក បានធ្វើជាអ្នកដឹកនាំក្រុមហ៊ុនពិគ្រោះយោបល់ KPMG អស់រយៈពេលជាង០៧ ឆ្នាំ។
លោក អាឌិស្សាឌិគីន អាលី (“អាឌិស្សាឌិគីន អាលី”) ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ.អេច.ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក អាឌិស្សាឌិគីន អាលី ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រង/នាយកប្រតិបត្តិ (“MD/ CEO”) នៃធនាគារ អ.អេច.ប៊ី ឥស្លាម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើតំណែងបច្ចុប្បន្ន ដាតុ អាឌិស្សាឌិគី ក៏ត្រូវបានតែងតាំងជាប្រធាន ក្រុមធុរកិច្ចអន្តរជាតិនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យលើផលបត្រអន្តរជាតិ ដែលរួមមានប្រទេសកម្ពុជា ថៃ ឡាវ ប្រ៊ុយណេ និង ការិយាល័យតំណាងនៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។
លោក អាឌិស្សាឌិគីន អាលី បានចាប់ផ្ដើមអាជីពការងាររបស់ខ្លួន ជាមួយក្រុមនៃក្រុមហ៊ុន (Renong Group of Companies) ក្នុងតំណែងផ្សេងៗ នៅក្នុងក្រុមនេះ។ ក្នុងឆ្នាំ១៩៩៩ អាឌិស្សាឌិគីន អាលី បានចូលរួមជាមួយក្រុមហ៊ុន (Pengurusan Danaharta Nasional Berhad) ជាផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិជាតិ ដែលត្រូវបាន បង្កើតឡើងជាវិធានការជ្រើសរើសជាមុន ដើម្បីទប់ស្កាត់ភាពធ្លាក់ដុនដាបនៃឧស្សាហកម្មធនគារនៃប្រទេសម៉ាឡេស៊ី។ ក្រោយពីធ្វើការជាមួយក្រុមហ៊ុន Danahata បានបួនឆ្នាំ លោក អាឌិស្សាឌិគីន អាលី បានចូលរួមជាមួយធនាគារ Muamalat Malaysia Berhad ជាជំនួយពិសេសសម្រាប់នាយកប្រតិបត្តិ។
ចាប់តាំងពីពេលនោះមក លោក អាឌិស្សាឌិគីន អាលី បានទទួលបទពិសោធន៍កាន់តែច្រើន ក្នុងការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រក្រុមហ៊ុន ការរៀបចំកែសម្រួលដំណើរការធុរកិច្ច និងកម្មវិធីផ្លាស់ប្ដូរទូទាំងធនាគារ។ អាឌិស្សាឌិគីន អាលី បានចូលរួម ក្នុងការផ្លាស់ប្ដូរពីខាតមកចំណេញនៅធនាគារ (Bank Islam Malaysia Berhad)។
លោក អាឌិស្សាឌិគីន អាលី ត្រូវបានតែងតាំងជាប្រធាន នាយកប្រតិបត្តិនៃធនាគារ Export-Import Bank of Malaysia (EXIM) ក្នុងខែតុលា ឆ្នាំ២០១០ និងបានកាន់តំណែងនេះរហូតដល់ខែមិថុនា ឆ្នាំ២០១៥។ មុនពេលចូលរួមជាមួយ (RHB Banking Group) ក្នុងខែសីហា ឆ្នាំ២០១៦ លោក អាឌិស្សាឌិគីន អាលី គឺជានាយកប្រតិបត្តិនៃធនាគារ Alkmair Islamic Bank Berhad ដែលជាធនគារឥស្លាមក្រៅប្រទេសដំបូងនៅប្រទេសម៉ាឡេស៊ី។
លោក ស៊ីថ អាហ៍ម៉ាត ទួហ្វីក អាល់បារ៍ ("លោក ស៊ីថ") ត្រូវបានតែងតាំង ជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០១។
លោក ស៊ីថ មានតួនាទីជាសមាជិកនៃគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការ លាភការ និងជ្រើសតាំង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការឥណទានកម្រិតក្រុមប្រឹក្សាភិបាល។
លោកត្រូវបានតែងតាំងជាប្រធាន Group International Business នៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងតួនាទីថ្មីនេះ ទំនួលខុសត្រូវជាចម្បងរបស់ លោក ស៊ីថ គឺត្រួតពិនិត្យលើការរីកចម្រើន និងការអនុវត្តការងាររបស់ Group International Business ដែលគ្របដណ្តប់លើការគ្រប់គ្រងពាណិជ្ជកម្ម សេវា ធនាគារវិនិយោគ និង ទ្រព្យសកម្ម ដោយធ្វើឱ្យមានកិច្ចសហការរវាងមុខងារ និងធនធាន នៅទូទាំងគ្រុប និងក្នុងបណ្តាប្រទេសដែល RHB Group មានវត្តមាន។ លោកស៊ីថ ក៏នឹងត្រួតពិនិត្យលើអាជីវកម្មប្រមូលមកវិញនូវប្រាក់កម្ចីមិនមែនលក់រាយផងដែរ ដោយផ្តោតលើការពង្រឹងកិច្ចប្រឹងប្រែងក្នុងការប្រមូលមកវិញ។
មុនពេលតែងតាំងឱ្យកាន់តំណែងនេះ លោកមានតំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់គ្រុប ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
លោក ស៊ីថ មានបទពិសោធជាង ២០ឆ្នាំ លើជំនាញជគណនេយ្យករ និងជាអ្នកប្រកបវិជ្ជាជីវៈហិរញ្ញវត្ថុ ជាមួយមជ្ឍដ្ឋានជាតិ និងអន្តរជាតិ ក្នុងវិស័យប្រេងនិងឧស្ម័ន ទូរគមនាគមន៍ចល័ត និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍអចលនទ្រព្យ និងសំណង់។ លោកបានបាប់ផ្តើមអាជីពក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Shell ហើយបានធ្វើការនៅការិយាល័យផ្សេងៗរបស់ក្រុមហ៊ុនShell នៅប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងហូឡង់។ មុនពេលចូលបម្រើការងារជាមួយ RHB Group លោកគឺជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន UEM Grup Berhad និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Smart Axiata ( កម្ពុជា )។
លោក ស៊ីថ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិម៉ាឡេស៊ី។ លោក ស៊ីថ គឺជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញផ្នែកគ្រប់គ្រង (CIMA) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី (MIA)។
លោក ស៊ីថ ធ្លាប់កាន់តំណែងជាប្រធាននៃធនាគារ អ អេច ប៊ី ប្រចាំប្រទេសឡាវ (RHB Bank Lao Sole Co., Ltd) ក្រុមហ៊ុន អ អេច ប៊ី ( ហ្វីលីភីន) (RHB Philipine), ក្រុមហ៊ុនមូលប័ត្រ អ អេច ប៊ី វៀតណាម សាធារណ:ចំកាត់ (RHB Securities Vietnam Company Limited), ក្រុមហ៊ុន RHB Investment Ltd និងក្រុមហ៊ុន Banfora Pte Ltd។
កញ្ញា ម៉ៅ សំវុទ្ធារី (“កញ្ញា សំវុទ្ធារី”) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ អ.អេច.ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។
កញ្ញា សំវុទ្ធារី ក៏ជាសមាជិកនៃគណៈកម្មការសវនកម្ម គណៈកម្មការគ្រប់គ្រងហានិភ័យ និងគណៈកម្មការតែងតាំង និងផ្តល់តម្លៃការផងដែរ។
កញ្ញា សំវុទ្ធារី គឺជាដៃគូស្ថាបនិក និងនាយិកាគ្រប់គ្រងនៃក្រុមមេធាវី អេច អឹម អិល (Founding Partner and Managing Director of HML)។ កញ្ញា មានជំនាញផ្នែកធនាគារ ប្រតិបត្តិការពាណិជ្ជកម្ម ប្រតិបត្តិការដីធ្លី ការងារ ទូរគមនាគមន៍ សណ្ឋាគារ និងរមណីយដ្ឋាន ការសម្រុះសម្រួល បណ្ដឹងវិវាទ និងការប្រាស្រ័យទាក់ទងល្អ ជាមួយគ្រប់វិស័យ ដែលពាក់ព័ន្ធ រាប់បញ្ចូលទាំងមន្ត្រីរដ្ឋាភិបាលផង។ ដោយមានបទពិសោធន៍ជាង២០ ឆ្នាំ រួមជាមួយសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ កញ្ញា សំវុទ្ធារី ត្រូវបានចាត់ទុកជាមេធាវី ដែលលេចធ្លោ នៅកម្ពុជា មានចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ទូលំទូលាយ ក្នុងការដោះស្រាយបញ្ហាជូនអតិថិជន ប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមជាមេធាវីក្រុមហ៊ុន និងមេធាវីការពារក្តី កញ្ញា សំវុទ្ធារី តំណាងកូនក្ដី ក្នុងរឿងក្ដីដែលស្មុគស្មាញរាប់រយករណី ទាំងក្នុងស្ថាប័នសាធារណៈ និងស្ថាប័នឯកជន។ ដោយសារកញ្ញាតំណាងឱ្យធនាគារជាកូនក្ដី ក្របកដោយជោគជ័យ ក្នុងការទាមទារបានមកវិញនូវប្រាក់កម្ចីរាប់លានដុល្លារ កញ្ញាត្រូវបាន តែងតាំងជាមេធាវីជាន់ខ្ពស់សម្រាប់ធនាគារពាណិជ្ជផ្សេងៗ។ លើសពីនេះទៀត កញ្ញាបានជួយឱ្យក្រុមហ៊ុនសេវាកំសាន្តដែលធំជាងគេបំផុតនៅកម្ពុជា សម្រាប់សំណើរលក់លើកដំបូងជាសាធារណៈ (Initial Public OfferingIPO) ក្នុងទឹកប្រាក់តម្លៃ៣៦៩ លានដុល្លារអាមេរិក បានចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុង (Hong Kong Stock Exchange) និងក្លាយជាក្រុមហ៊ុនកម្ពុជាដំបូង ដែលបានចេញសញ្ញាបណ្ណរួចពន្ធ ដោយកៀរគរប្រាក់បាន ៣០០ លានដុល្លារអាមេរិក។
លោក វង្ស គី ប៉ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិ (CEO) ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអអេចប៊ី ( ខេមបូឌា ) ភីអិលស៊ី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០២០។
គាត់មានបទពិសោធន៍យ៉ាងច្រើន ដោយបានបំពេញតួនាទីជាអ្នកដឹកនាំជាង ៣៥ឆ្នាំ នៅក្នុងឧស្សាហកម្មធនាគារ។ គាត់បានកាន់មុខតំណែងជា អ្នកគ្រប់គ្រងជាន់ខ្ពស់ ក្នុងការជម្រុញកំណើនក្នុងវិស័យធនាគារធុរកិច្ច ក៏ដូចជា វិស័យធនាគារលក់រាយ និងអតិថិជន នៅក្នុងស្ថាប័នហិរញ្ញវត្ថុល្បីៗ នៅប្រទេសម៉ាឡេស៊ី។ បទពិសោធន៍ការងាររបស់គាត់ រួមមានស្នាដៃការងារវិស័យធនាគារយ៉ាង ទូលំទូលាយ នៅតាមសាខា ការិយាល័យកណ្តាល និងថ្នាក់តំបន់ គ្របដណ្តប់ ធនាគារសាជីវកម្ម ធនាគារពាណិជ និងធនាគារអតិជិជន ហិរញ្ញវត្ថុពាណិជ្ជកម្ម ការអភិវឌ្ឍន៍ផលិតផល ការគ្រប់គ្រងឥណទាន ការលក់ និងការធ្វើទីផ្សារ ព្រមទាំងការអភិវឌ្ឍន៍ធុរកិច្ចក្នុងតំបន់។
មុនពេលបូលកាន់តំណែងនេះ លោក វង្ស ត្រូវបានតែងតាំងជាប្រធានស្តីទី របស់ធនាគារអអេចប៊ី នៅប្រទេសថៃ ក្នុងខែតុលា ឆ្នាំ២០១៤ មុនពេល តែងតាំងជាអគ្គនាយកប្រតិបត្តិចាប់ពីខែឧសភា ឆ្នាំ២០១៥ ដល់ខែសីហា ឆ្នាំ២០២០ ។ លោកវង្ស ជាអនុប្រធានប្រចាំប្រទេសរបស់ធនាគារអអេចប៊ី (ខេមបូឌា ) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៣ រហូតដល់ពេលលោក ផ្លាស់ទៅធ្វើជាប្រធានស្តីទីធនាគារអអេចប៊ី នៅប្រទេសថៃ ក្នុងខែតុលា ឆ្នាំ២០១៤។
លោកធ្វើជាប្រធានគណៈកម្មាធិការគ្រប់គ្រងសំខាន់ៗ នៅក្នុងធនាគារ រួមមាន គណៈកម្មាធិការគ្រប់គ្រង គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គណៈកម្មាធិការសវនកម្មការគ្រប់គ្រង និងគណៈកម្មាធិការផ្តល់ប្រាក់កម្ចី ឥណទាន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ ម៉ាឡាយ៉ា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីប្រទេសកាណាដា និងជានិស្សិតឆ្នើមដែលទទួលបាននិទ្ទេសល្អបំផុតនៅពេលបញ្ចប់ការសិក្សា។ គាត់ក៏បានចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD ក្នុង ឆ្នាំ២០១៤ ផងដែរ។
លោក វង្ស កាន់តំណែងគ្រប់គ្រងផ្សេងទៀតជាប្រធានទីផ្សារមូលបត្រអអេចប៊ី (ខេមបូឌា ) ភីអិលស៊ី។
លោក អាឡិច លីម អេង កាង ត្រូវបានតែងតាំងជានាយកប្រតិបត្តិរង (DCEO) ចាប់តាំងថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២។ លោក អាឡិច មានបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
បទពិសោធន៍ដ៏ច្រើនរបស់គាត់នៅក្នុងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុត្រូវបានបញ្ជាក់ជាមួយនឹងកំណត់ត្រាការងាររបស់គាត់នៅក្នុង RHB Banking Group និងឧស្សាហកម្មហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះនៅក្នុងគ្រុបធនាគារ RHB លោកបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើនដូចជា គ្រុបប្រធានផ្នែកចែកចាយលក់រាយ ដែលទទួលខុសត្រូវលើការគ្រប់គ្រងសាខាចំនួន ២០៨ នៅក្នុង RHB Banking Group នៅក្នុងប្រទេសម៉ាឡេស៊ី នាយកតំបន់ភូមិភាគខាងជើង; ប្រធាន SME ក្នុងតំបន់; អ្នកគ្រប់គ្រងតំបន់ និងជាប្រធានធនាគារពាណិជ្ជប្រចាំតំបន់។
មុនពេលចូលរួមជាមួយធនាគារ អរ អេច ប៊ី (ខេមបូឌា). លោក អាឡិច ក៏មានបទពិសោធន៍ជាមួយធនាគារ RHB Malaysia ដែលកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនក្នុងវិស័យ SME និងអាជីវកម្មលក់រាយ។ ពីមុនគាត់ក៏មានបទពិសោធន៏ការងារជាមួយធនាគារ Citibank Malaysia និង Public Bank Berhad នៅប្រទេសម៉ាឡេស៊ី។.
លោក អាឡិច បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln ក្នុងឆ្នាំ 1993 ។ គាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបានចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD ក្នុង 2018 ផងដែរ។
លោក ឡឹង មូន ហ្វី ត្រូវបានតែងតាំងជាប្រធានសេវាកម្មធនាគារផ្នែក លក់រាយនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែមីនា ឆ្នាំ ២០២០។ លោកបានចូលរួមជាមួយ RHB Banking Group តាំងពី ខែតុលា ឆ្នាំ ២០១០។ លោក មូន ចូលរួមដឹកនាំមុខងារអាជីវកម្មផ្សេងៗ នៅក្នុងធនាគារ រួមមាន ផ្នែកអភិវឌ្ឍន៍ផលិតផល និងការគ្រប់គ្រង ផ្នែកអាជីវកម្ម និងការចែកចាយតាមសាខា ផ្នែកទីផ្សារ និងទំនាក់ទំនង ផ្នែកធនាគារតាមបែបអេឡិចត្រូនិក និងសេវាកម្មឆ្លើយតបអតិថិជនតាមទូរសព្ទ ជាដើម។ លោកមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយធនាគារបរទេស និងធនាគារក្នុងស្រុកឈានមុខគេ នៅក្នុងប្រទេសម៉ាឡេស៊ី។
គាត់មានចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងយុទ្ធសាស្ត្រ សេវាកម្មធនាគារលក់រាយ ការគ្រប់គ្រងផ្នែក (,រួមទាំងសេវាកម្មធនាគារ ផ្នែក Premier Banking ) ការគ្រប់គ្រងផលិតផល ការគ្រប់គ្រងការលក់ និងការគ្រប់គ្រងបណ្តាញ ( បណ្តាញធនាគារឌីជីថល អាជីវកម្មតាមសាខា និងបណ្តាញចែកចាយ)។
គាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Marketing (CIM) នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០២។ គាត់ក៏ជា Chartered Marketer របស់ CIM មួយរូបផងដែរ ហើយលោកក៏បានចូលរួមកម្មវិធី អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ (INSEAD Senior Leadership Development Program) នៅក្នុងឆ្នាំ ២០១៨។
លោក យ៉ុង បានបម្រើការនៅក្នុងធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ចាប់តាំងខែវិច្ឆិកា ឆ្នាំ២០១០ ហើយបច្ចប្បន្ននេះ លោកមានមុខតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន។
លោកមានបទពិសោធ៍សរុប ៣៥ ឆ្នាំ ក្នុងវិស័យធនាគារ និងវិស័យ ហិរញ្ញវត្ថុ ដោយអនុវត្តជាក់ស្តែងយ៉ាងទូលំទូលាយនៅក្នុងផ្នែកគ្រប់គ្រងឥណទាន។ ចំណេះដឹងក្នុងស្រុករបស់លោក យ៉ុង ដែលបានធ្វើការជាង ១២ ឆ្នាំ នៅប្រទេសកម្ពុជា ផ្តល់ទំនុកចិត្តបន្ថែម លើសមត្ថភាពរបស់ លោក ក្នុងការបន្ថែមតម្លៃលើតួនាទីដែលបានអនុវត្ត។
លោកក៏មានបទពិសោធ៍ និងជំនាញយ៉ាងទូលំទូលាយ ក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងឥណទានរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា ) ម.ក ដោយធានាថា អភិបាលកិច្ច និងការអនុលោមនៃដំណើរការ SLA ត្រូវបានប្រកាន់ខ្ជាប់គ្រប់ពេលវេលា។
ចំណុចដែលលេចធ្លោមួយនៅក្នុងអាជីពធនាគាររបស់លោក គឺការចូលរួម ក្នុងការងារត្រួតពិនិត្យសវនកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ នៅប្រទេស កម្ពុជា ក្នុងឆ្នាំ២០១០។ លោកបានចូលរួមកម្មវិធីភាពជាអ្នកដឹកនាំ ជាន់ខ្ពស់ INSEAD នៅប្រទេសម៉ាឡេស៊ី និងទទួលបានបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច។
លោកខាវីន ត្រូវបានតែងតាំងជាប្រធានហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្ត្រ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។ លោក ខាវីន ដឹកនាំមុខងារហិរញ្ញវត្ថុផ្សេងៗ នៅក្នុងធនាគារ រួមមានការរៀបចំថវិកា ការរាយការណ៍ ការគ្រប់គ្រង មូលធន និងតារាងតុល្យការ ពន្ធដារ និងលទ្ធកម្ម។ ខាវីន មានបទពិសោធន៍ ចម្រុះជាង ២១ឆ្នាំ លើផ្នែកប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងការ គ្រប់គ្រងសាជីវកម្ម ដែលរួមមានសេវានៅក្នុងក្រុមធនាគារកិច្ចក្រៅ ប្រទេស និងក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ។
មុនពេលចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី លោក គឺជាប្រធានផ្នែកផែនការ និងវិភាគអាជីវកម្ម, សេវាធនាគារលក់រាយ របស់គ្រុប និងជាប្រធានស្តីទីសម្រាប់ផ្នែកយុទ្ធសាស្ត្រអតិថិជន, សេវា ធនាគារលក់រាយរបស់គ្រុប។
លោកបានចូលបម្រើការងារនៅ RHB GROUP បន្ទាប់ពីធនាគារនៅ ប្រទេសម៉ាឡេស៊ី ដែលនៅទីនោះលោកបានបម្រើការងារក្នុងតួនាទី ជាច្រើន រួមមានប្រធានផ្នែកហិរញ្ញវត្ថុធនាគារលក់រាយ និងជាប្រធាន ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន e2 Power Sdn Bhd ដែលជាបុត្រសម្ព័ន្ធ របស់ OCBC Group។ លោកបានចាប់ផ្តើមអាជីពការងារជាមួយ Ernst & Young នៅចក្រភពអង់គ្លេស។
លោក ខាវីន បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាប័ត្រកិត្តិយស ថ្នាក់ទី១ ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស។ គាត់ជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅប្រទេសអង់គ្លេស និងវែល (ICAEW) ។
លោក លឹម ឈិន វ៉ាន បច្ចុប្បន្នមានតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យានៃ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។
មុនពេលចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា ) ភីអិលស៊ី លោក ឈិន វ៉ាន បានបម្រើការងារជា ប្រធានផ្នែកបច្ចេកវិទ្យា ដែលជាធនាគារក្នុង ស្រុកកាន់កាប់ដោយជនជាតិខ្មែរ។ លោកបានបាប់ផ្តើមអាជីពការងារក្នុង វិស័យធនាគារនៅឆ្នាំ២០០០ ដែលលោកបានដឹកនាំជំនាញធនាគារ អេឡិចត្រូនិក មួយក្រុមក្នុងការបើកដំណើរការធនាគារអ៊ីនធើណិត សាជីវកម្មដំបូងបង្អស់នៅប្រទេសម៉ាឡេស៊ី។
លោក ឈិន វ៉ាន តែងតែជម្រុញក្រុមការងាររបស់លោក ឱ្យធ្វើការលើបញ្ហាសំខាន់ៗជាច្រើនក្នុងផ្នែកធនាគារឌីជីថល ដើម្បីបង្កើន "ការគិតឱ្យ បានទូលំទូលាយ" ដើម្បីជួយក្រុមរបស់លោកអោយបង្កើតនូវទស្សនវិស័យ យុទ្ធសាស្ត្រ ផលិតផល និងសេវាថ្មីៗ។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកល វិទ្យាល័យខេមប៊ែល (Campbell University) និងបានធ្វើជាវាគ្មិន នៅក្នុងសន្និសីទស្តីពីកិច្ចការធនាគារនៅក្នុងតំបន់។
លោក សុខ ឡេង បានចូលរួមបម្រើការងារនៅធនាគារ អ អេច ប៊ី ក្នុង តំណែងជាប្រធានកិច្ចការធនាគារអាជីវកម្ម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ គាត់ទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្តការអភិវឌ្ឍ អាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាព ដើម្បីឆ្លើយតបទៅនឹងគោលដៅ គោលបំណង និងគោលនយោបាយប្រតិបត្តិការអាជីវកម្ម របស់ធនាគារ។
មុនពេលចូលរួមជាមួយធនាគារ អ អេច ប៊ី លោកមានបទពិសោធន៍ក្នុង ផ្នែកលក់ជួរមុខ ប្រធានផ្នែកទំនាក់ទំនង និងប្រធានផ្នែកអាជីវកម្មជាមួយ ធនាគារបរទេសចំនួនពីរ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១៤ ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាល អាជីវកម្មនៅឆ្នាំ២០០៥ ក្នុងជំនាញគ្រប់គ្រងអាជីវកម្ម និងទទួលបាន អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច (MBA) លើជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០១០។ លោកបានបញ្ចប់វគ្គ វាយតម្លៃជំនាញឥណទាន (CSA) - Certified OMEGA ពី Global លើការរអនុវត្តឥណទាន និងកម្ចីដែលល្អបំផុត ក្នុងឆ្នាំ២០១៤។
លោក រ៉ស់យ៉េត ប៊ីន អាប់ រ៉ាហ៍ម៉ាន់ ត្រូវបានតែងតាំងជាប្រធានផ្នែក គ្រប់គ្រងហានិភ័យក្នុងឆ្នាំ ២០២០ ហើយលោកមានភារកិច្ចគ្រប់គ្រង ទាំងធនាគារ RHB (Cambodia) Plc និង RHB Securities Plc. ។
កាលពីមុនគាត់ក៏ជាផ្នែកមួយនៃក្រុមប្រតិបត្តិការគ្រប់គ្រងហានិភ័យ ប្រចាំ ធនាគារ RHB Bank Berhad ( ការិយាល័យកណ្តាល ) ក្នុងប្រទេស ម៉ាឡេស៊ី។ លោកក៏មានបទពិសោធន៍ជាងមួយទសវត្សរ៍ពេញមួយអាជីពរបស់គាត់នៅក្នុងវិស័យធនាគារ ជាមួយធនាគារម៉ាឡេស៊ីនិងធនាគារ បរទេសផ្សេងទៀតផងដែរ។
លោកត្រូវបានទទួលស្គាល់ជាអ្នកជំនាញវិជ្ជាជីវៈផ្នែកធនាគារ ពីវិទ្យាស្ថាន Asian Institute of Chartered Banker និងដែលជាអ្នកជំនាញផ្នែក ACCA ព្រមទាំងបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Oxford Brookes ផងដែរ។
ចក្ខុវិស័យរបស់លោកលើការគ្រប់គ្រងហានិភ័យគឺដើម្បីបង្កប់នូវកម្រិតវប្បធម៌គ្រប់គ្រងហានិភ័យ និងការយល់ដឹងឲ្យកាន់តែខ្ពស់នៅក្នុងស្ថាប័ន ដោយធានាបានថាយើងរួមគ្នាបង្កើននូវវឌ្ឍនភាព ប្រកបដោយទំនួល ខុសត្រូវ។
លោក សារ៉េត បានបម្រើការ នៅក្នុងធនាគារ អ អេ ច ប៊ី (ខេមបូឌា) ភីអិលស៊ី នៅខែកក្កកដា ឆ្នាំំ២០០៩ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ បច្ចុប្បន្នននេះ លោកមានតួនាទីជាប្រធានផ្នែកប្រតិបត្តិការ ចាប់់តាំំងពីខែកក្កដា ឆ្នាំំ២០១៩។ លោក មានបទពិសោធន៍ការងារក្នុងវិស័័យ ធនាគារអស់់រយៈពេលជាង១៣ឆ្នាំំ និងមានបទពិសោធន៍ជាសវនករ ឯករាជ្យ រយៈពេល៤ឆ្នាំំ ជាមួយក្រុមហ៊ុន KPMG កម្ពុជា។
ជាក់់ស្តែង លោកមានបទពិសោធន៍ ជាច្រើន នៅក្នុងផ្នែកអនុវត្តតតាម, សវនកម្មម, និងប្រតិបត្តិការ។ លោកបានបញ្ចចប់់ថ្នាក់់បរិញ្ញាបត្រផ្នែក ហិរញ្ញញវត្ថុ និងគណនេយ្យ នៅវិទ្យាស្ថានជាតិគ្រប់់គ្រង ក្នុងឆ្នាំំ២០០៣ និង បានបញ្ចចប់់ថ្នាក់់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មមខាងហិរញ្ញញវត្ថុនៅវិទ្យាស្ថាន អន្តតរជាតិកម្ពុជា ក្នុងឆ្នាំំ២០០៦។
លោកទទួលបាននូវសញ្ញាបត្រកម្រិតមូលដ្ឋានគ្រឹះនៃ ACCA ក្នុង ឆ្នាំំ២០០៩។ បច្ចុប្បន្ននេះ លោកកំំពុងបន្តតសិក្សាផ្នែកជំំនាញសវនករ ផ្ទៃក្នុង (CIA) និង ជាសមាជិកនៃវិទ្យាស្ថានសវនករផ្ទៃក្នុងុកម្ពុជាផងដែរ។
លោក តាំំង បានបម្រើការ នៅក្នុងធនាគារ អ អេច ប៊ី (ខេមបូឌា) ចាប់់តាំងពីខែមករា ឆ្នាំំ២០១៤ និងបច្ចុប្បន្ននេះ លោក ជាប្រធានផ្នែកវាយតម្លៃ និងពិនិត្យមើលឥណទាន។ លោកមានបទពិសោធន៍ក្នុងវិស័័យ ធនាគាររយៈពេល ១៤ឆ្នាំំ ជាពិសេសនៅក្នុងផ្នែកធនាគារពាណិជ្ជកម្ម និង ផ្នែកលក់់រាយ ដោយបានបម្រើការទាំំងនៅសាខា ទាំំងនៅការិយាល័យកណ្តាល នៅក្នុងផ្នែកប្រតិបត្តិការឥណទានសាខា និង គ្រប់់គ្រងឥណទាន។
លោក បានបញ្ចចប់់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តត នៅសាកលវិទ្យាល័័យ បច្ចេកវិទ្យាម៉ាឡេស៊ី ក្នុងឆ្នាំ២០០៨។ លើសពីនេះទៀត លោកក៏៏បាន ទទួលសញ្ញាបត្រវិជ្ជិាជីវី ឥណទាន ពីវិទ្យាស្ថាន Chartered Bankers អាស៊ី (AICB) នៅក្នុងឆ្នំា២០១២ វិញ្ញាបនប័័ត្រឥណទានពាណិជ្ជជកម្មម ដោយ Moody's Analytics ក្នុងឆ្នាំំ២០១៨។
បច្ចុប្បន្ននេះ លោកស្រី ហ្សាហ្សា បានបម្រើការជាប្រធានផ្នែកធនធាន មនុស្ស នៃធនាគារ អ អេ ច ប៊ី (ខេមបូឌា) ភីអិលស៊ី។
លោកស្រី ធ្លាប់បានបម្រើការជាមន្ត្រីផ្នែកក្រុមធនធានមនុស្ស នៅក្នុងធនាគារ RHB Bank Berhad (ការិយាល័័យកណ្តាល) នៅទីក្រុងកូឡាឡាំំពួ ប្រទេសម៉ាឡេស៊ី ដោយមានតួនាទីមួយចំំនួនដូចជា ផ្នែក Attract & Join, ផ្នែកដៃគូអាជីវកម្មមផ្នែកធនធានមនុស្ស និងផ្នែកប្រធានបណ្តុះបណ្តាល Squad Lead, ផ្នែក Employee Experience & ផ្នែក Chapter Lead និងការប្រាស្រ័័យទាក់់ទង។ មុនពេលឈានជើងចូល ប្រឡូកនៅក្នុងវិស័័យធនាគារ លោកស្រីជាវិស្វវករជាន់់ខ្ពពស់់ នៅក្នុង ក្រុមហ៊ុន TOYOTA នៅម៉ាឡេស៊ី និងជាអ្ននកប្រឹក្សាយោបល់់ផ្នែក វិស្វវកម្មម។
លោកស្រីហ្សាហ្សា តែងប្រឈមនឹងប្រតិបត្តិ និងបទដ្ឋានធនធាន មនុស្ស ដោយណែនំាបង្ហាញអំំពីគំំនិតផ្តួចផ្តើមច្នៃប្រឌិត “ការគិតឱ្យបាន ទូលំំទូលាយ” ដើម្បីបង្កើនបទពិសោធផ្នែកនិយោជិត ដែលគ្របដណ្តតប់់ លើការធ្វើដំំណើររបស់់និយោជិតដល់់ចុងបញ្ចចប់់ ព្រមទាំំងផលិតភាព។ លើសពីនេះទៀត លោកស្រីក៏៏ជាអ្ននកគាំំទ្រ “ចំំណុចកែលំំអ (Kaizen)” (ការលើកកម្ពស់់បន្ត)។
លោកស្រីមានបរិញ្ញាបត្រផ្នែកវិស្វវកម្មគ្រឿងយន្ត ពីសាកលវិទ្យាល័័យ ឥស្លាមអន្តរជាតិ នៅម៉ាឡេស៊ី៕
លោកស្រី សុខលីណា មានជំំនាញផ្នែកច្បាប់់ និងអនុលោមភាពយ៉ាង ទូលំំទូលាយ ក្នុងវិស័័យធនាគារ និងហិរញ្ញវត្ថុអស់់រយៈពេលជាង៨ ឆ្នាំំ។ លោកស្រីបានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ចាប់តាំង ពីខែធ្នូ ឆ្នាំំ២០២១ ហើយបច្ចុប្បន្ន ជាប្រធានផ្នែកសេវាសាជីវកម្ម។ វិសាលភាពការងាររបស់់គាត់់ រួមមានការផ្តល់់យោបល់់ផ្នែកច្បាប់់ និង ដំំណោះស្រាយ និងលេខាធិការក្រុមហ៊ុនក្នុងការសម្របសម្រួលកិច្ចការ សាជីវកម្មមរបស់់ធនាគារ។
គាត់់ធានាថា ធនាគារប្រតិបត្តិតាមនីយតកម្ម និងអភិបាលកិច្ចសាជីវកម្ម គោលនយោបាយ និងការតម្រូវការនៅក្នុងប្រទេស។ មុនពេលចូលកាន់តំណែងនេះ លោកស្រីមានភាពស្ទាត់ ជំនាញ ផ្នែកអភិបាលកិច្ចសាជីវកម្មសម្រាប់់ក្រុមហ៊ុនចម្រុះជាតិ និងស្ថាប័័ន ហិរញ្ញវត្ថុផ្សេងទៀ។
លោកស្រីមានចំំណេះធ្វើ និងការយល់់ដឹងច្បាស់់ អំំពីច្បាប់ និងនិយតកម្មស្ដីពីធនាគារ និងក្របខ័ណ្ឌច្បាប់់។ លោកស្រីមាន បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់់ខ្ពស់់ផ្នែកហិរញ្ញវត្ថុ និង ធនាគារ ពីសាកលវិទ្យាល័័យន័័រតុន៕
លោក តាំំង លីឌី បានចូលរួមជាមួយធនាគារ អ អេ ច ប៊ី (ខេមបូឌា) ក្នុងខែមករា ឆ្នាំំ២០១៩ ជាប្រធានផ្នែកប្រតិបត្តិតាម។ លោក មានបទពិសោធន៍៍ជាង ១៨ ឆ្នាំំ ទាក់ទងនឹងវិស័យធនាគារ រួមមានប្រតិបត្តិការឥណទាន សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហានិភ័័យ និងការប្រតិបត្តិតាមនៅក្នុងធនាគារក្នុងស្រុក និងធនាគារបរទេស។ លោកមាន បទពិសោធខាងធនាគារយ៉ាងាទូលំំទូលាយក្នុងវិស័យ ធនាគារ ជាពិសេស ផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការអនុលោមតាមនិយតកម្មហិរញ្ញវត្ថុ។
លោកទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់់គ្រង ក្នុង ឆ្នាំំ២០០៣។ លោកបានបន្តការសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ការអនុលោមតាមអន្តរជាតិ (ICT) ក្នុងឆ្នាំំ២០១៣ និងទទួលបានវិញ្ញាបនប័ត្រ ជាន់ខ្ពស់់កម្រិតអន្តរជាតិ (ICA) ផ្នែក AML ហើយក្រោយមកបានបញ្ចប់់ការសិក្សា និងទទួលបានសញ្ញាបត្រប្រតិបត្តិតាមនិយតកម្មពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំំ២០១៩។
លោក ណារិទ្ធ បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) នៅខែសីហា ឆ្នាំំ២០១៩ ដែលមានតួនាទីជាប្រធាន សវនកម្មផ្ទៃក្នុង។ លោកមានបទពិសោធន៍៍ការងារជាង១៥ឆ្នាំំ ក្នុងវិស័យ សវនកម្មជាមួយនឹងធនាគារដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និង ជាមួយក្រុមហ៊ុន KPMG Cambodia ដែលជាក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំំមួយក្នុងចំំណោមក្រុមហ៊ុនធំំៗទាំំងបួន។
លោកមាន បទពិសោធន៍៍ជាច្រើន នៅក្នុងវិស័័យសវនកម្មសម្រាប់់ឧស្សាហកម្ម ផ្សេងៗ ជាពិសេសសម្រាប់់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ។ លោកបានបញ្ចប់់ការសិក្សានៅសាកលវិទ្យាល័័យភូមិន្ទភ្នំំពេញ ដោយ ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្ររផ្នែកគណិតវិទ្យា នៅឆ្នាំ១៩៩៩ បន្ទាប់់មកលោកបានបញ្ចប់់ការសិក្សាជាមួយ ACCA កម្រិតមូលដ្ឋាន ក្នុងឆ្នាំំ២០០៩។ លោកត្រូវបានទទួលស្គាល់់នូវជំំនាញឥណទានជា ផ្លូវការ (Credit Skill Accreditation) ពី Omega Performance Corporation ក្នុងឆ្នាំំ២០១៤។
លោកក៏៏ទទួលបានវិញ្ញាបនបត្រគណនេយ្យករផ្នែកគ្រប់់គ្រង (Certified Management Accountants) ពី Institute of Certified Management Accountants ប្រទេសអូស្រ្តាលី និងវិញ្ញាបនបត្រផ្នែកវិជ្ជាជីវៈធនាគារ (Professional Banker) ពីAsian Institute of Chartered Bankers ក្នុងឆ្នាំំ២០១៨៕
//= phpb_theme_asset('js/jquery.debounce.throttle.js') ?> //= phpb_theme_asset('js/jquery.waypoints.min.js') ?> //= phpb_theme_asset('js/jquery.simplePagination.js') ?> //= phpb_theme_asset('js/index.min.js') ?>
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.