ក្រុមប្រឹក្សាភិបាល

Board of Directors

លោក CHIN YOONG KHEONG

អភិបាលឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល

ជនជាតិម៉ាឡេស៊ី

លោក CHIN YOONG KHEONG (“លោក CHIN”) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩។

លោក CHIN គឺជាសមាជិកនៃគណៈកម្មការសវនកម្ម គណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ ព្រមទាំងជាគណៈកម្មការឥណទាន។

លោក CHIN ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ RHB នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ មុនពេលចូលរួមជាមួយធនាគារ RHB Investment នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦។ បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាអភិបាលជាន់ខ្ពស់ ឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ RHB Investment។ ក្នុងពេលបច្ចុប្បន្ន លោកគឺជាប្រធានគណៈកម្មការហានិភ័យនៃ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ RHB Bank Berhad និង ធនាគារRHB Investment Bank Berhad ដែលទើបតែបង្កើតឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩។

លោក ក៏ជាអភិបាលនៃក្រុមហ៊ុន RHB Asset Management Sdn Bhd និងក្រុមហ៊ុន RHB Islamic International Asset Management Berhad ផងដែរ។ លោក Chin ត្រូវបានតែងតាំងជាអភិបាល ឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនRHB Bank Lao Limited ក្រុមហ៊ុនRHB Securities (Cambodia) Plc. ក្រុមហ៊ុនRHB Securities (Thailand) Plc. និង ក្រុមហ៊ុនRHB Securities Vietnam Company Limited។
លោក Chin បានទទួលបរិញ្ញាបត្រកិត្តិយស ផ្នែកសេដ្ឋកិច្ច ពី University of Leeds និងជាសមាជិកនៃ Institute of Chartered Accountants in England and Wales ព្រមទាំងជាសមាជិករបស់ Institute of Certified Public Accountants និង Institute of Accountants នៃប្រទេម៉ាឡេស៊ីផងដែរ។ លោក Chin បានចូលនិវត្តន៍ពីដៃគូរបស់ក្រុមហ៊ុន KPMG ដែលជាក្រុមហ៊ុនសវនកម្មឈានមុខគេ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពីបានបម្រើការក្នុងក្រុមហ៊ុននេះអស់រយៈពេលជាង ៣៤ ឆ្នាំ នៅចក្រភពអង់គ្លេស វៀតណាម និងម៉ាឡេស៊ី។ បទពិសោធន៍ជាច្រើនរបស់លោក បានចូលរួមដោះស្រាយបញ្ហាអាជីវកម្ម នៅក្នុងផ្នែកយុទ្ធសាស្រ្ត ធនធានមនុស្ស  ការអភិវឌ្ឍសមត្ថភាពនៃការបំពេញមុខងារ ទៅដល់វិស័យសាធារណៈ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអ្នកប្រើប្រាស់ ទីផ្សារឧស្សាហកម្ម និងឧស្សាហកម្មហិរញ្ញវត្ថុ។ 

លោក មានបទពិសោធន៍រយៈពេល ១៤ ឆ្នាំ នៅផ្នែកសវនកម្ម ក្នុងក្រុមហ៊ុន KPMG មុនពេលចាប់យកជំនាញផ្នែកពន្ធដារ។ លោក ក៏ទទួលខុសត្រូវក្នុងការរៀបចំការអនុវត្តរបស់ក្រុមហ៊ុន KPMG ក្នុងប្រទេសវៀតណាម និងបន្តដឹកនាំការអនុវត្តផ្នែកប្រឹក្សាយោបល់របស់ក្រុមហ៊ុន KPMG អស់រយៈពេលជាង ៧ ឆ្នាំទៀត។

View more
Board of Directors

លោក LIM CHENG TECK

អភិបាលឯករាជ្យ មិនប្រតិបត្តិ

ជនជាតិសិង្ហបុរី

លោក Lim Cheng Teck ("លោក Lim") ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល ឯករាជ្យ មិនប្រតិបត្តិ នៃ RHBBLL នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣។ លោក Lim  គឺជាប្រធានគណៈកម្មការសវនកម្ម និងជាសមាជិកនៃគណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ រួមទាំងគណៈកម្មការគ្រប់គ្រងហានិភ័យ។

លោក Lim ក៏ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ RHB Bank Berhad និងជាសមាជិកនៃគណៈកម្មការឥណទាន និងគណៈកម្មការគ្រប់គ្រងហានិភ័យផងដែរ។

លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ច មកពី Brunel University នៅចក្រភពអង់គ្លេស និងបរិញ្ញបត្រផ្នែកសិល្បៈមកពី National University of Singapore។

លោក Lim ធ្លាប់ជាអគ្គនាយកប្រចាំតំបន់ អាស៊ាន នៅធនាគារ Standard Chartered Bank។ លោកបានចូលបម្រើការងារនៅក្នុងធនាគារ Standard Chartered Bank ជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ និងមានតួនាទីជាច្រើននៅក្នុងផ្នែកសាជីវកម្មរបស់ធនាគារ និងផ្នែក Institutional Banking មុនពេលតែងតាំងជានាយកផ្នែកប្រតិបត្តិការ នៃធនាគារ Standard Chartered Bank (China) Ltd នៅក្នុងឆ្នាំ ២០០៥។ បន្ទាប់មក នៅក្នុងឆ្នាំ ២០០៦ លោកត្រូវបានតែងតាំងជាអគ្គនាយកនៃធនាគារ Standard Chartered Bank (Singapore) Ltd។ លោក ក៏បានត្រលប់មកប្រទេសចិនវិញក្នុងឆ្នាំ ២០០៩ ដើម្បីកាន់តំណែងជាអគ្គនាយក និងជាអនុប្រធានប្រតិបត្តិនៃធនាគារ Standard Chartered Bank (China) Ltd ។ លោកបានបម្រើការងារជាក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ធនាគារ Standard Chartered Bank ជាច្រើន រួមមាន ជាប្រធាននៃធនាគារ Standard Chartered Bank (Mauritius) Ltd ធនាគារ Standard Chartered Bank (Thailand) Ltd ធនាគារ Standard Chartered Bank (Singapore) Ltd និងជាអនុប្រធាននៃធនាគារ Standard Chartered (Malaysia) Ltd ព្រមទាំងជាប្រធាននៃផ្នែក Commissioner របស់ធនាគារ PT Bank Permata នៅប្រទេសឥណ្ឌូនេស៊ី។ 
លោក ក៏ជាអភិបាលមិនប្រតិបត្តិនៃធនាគារ of Standard Chartered Bank (Taiwan) Ltd ផងដែរ។

លោក Lim ធ្លាប់បានបម្រើការជា អភិបាល នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Clifford Capital Pte Ltd និង Singapore International Chamber of Commerce ព្រមទាំងជាទេសាភិបាលនៃ Institute of Banking and Finance នៅប្រទេសសិង្ហបុរី និង Singapore National Employers Federation។

លើសពីនេះ លោក Lim ធ្លាប់ជាប្រធាននៃ Overseas Financial Service Commission និង China Chamber of Commerce និងជាអនុប្រធាននៃ Association of Banks Singapore ព្រមទាំងជាសមាជិកនៃអាជ្ញាធររូបិយវត្ថុរបស់គណៈកម្មការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ នៃប្រទេសសិង្ហបុរី។ បន្ទាប់ពីបានបម្រើការងារក្នុងវិស័យធនាគាររយៈពេលជាង ២៨ ឆ្នាំ លោក Lim បានចូលនិវត្តន៍ពីធនាគារ Standard Chartered Bank ក្នុងខែមេសា ឆ្នាំ២០១៦ និងបានបន្តកាន់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់មួយរូប ក្នុងមុខតំណែងមិនប្រតិបត្តិរហូតដល់ខែមេសា ឆ្នាំ២០១៧។
​​​​​​​
លោកបានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pontiac Land Group ពីខែមីនា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ ២០១៨ ហើយលោកបានបញ្ចប់អាណត្តិរយៈពេល ១២ ឆ្នាំជាមួយនឹងក្រុមប្រឹក្សាប្រឹក្សានៃវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុ Sim Kee Boon នៃសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរីក្នុងឆ្នាំ ២០២១។ បច្ចុប្បន្នលោកអង្គុយនៅ ក្រុមប្រឹក្សាភិបាលនៃ Minterest Holdings Pte Ltd, Bright Vision Community Hospital, Singapore និង Sing Health Funds ។ គាត់ក៏ជាប្រធានគណៈកម្មាធិការក្រុមប្រឹក្សាភិបាល មូលនិធិសុខភាព Sing Health Community Hospitals ។

លើសពីនេះ លោកបានបម្រើការជាអគ្គនាយកនៃក្រុមហ៊ុន Pontiac Land Group ពីខែមីនា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ ហើយលោកបានបញ្ចប់អាណត្តិរយៈពេល ១២ ឆ្នាំជាមួយនឹងអភិបាលប្រឹក្សាយោបល់របស់ Sim Kee Boon Institute of Financial Economics នៃ Singapore Management University ក្នុងឆ្នាំ ២០២១។ បច្ចុប្បន្នលោកជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Minterest Holdings Pte Ltd  មន្ទីរពេទ្យ Bright Vision Community Hospital នៅប្រទេសសិង្ហបុរី និង Sing Health Funds។ លោក ក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Sing Health Funds នៃមន្ទីរពេទ្យ Sing Health Community Hospitals។

View more
Board of Directors

លោកស្រី WENDY TING WEI LING

អភិបាលមិនឯករាជ្យ មិនប្រតិបត្តិ និងជាតំណាងភាទុនិក

ជនជាតិម៉ាឡេស៊ី

លោកស្រី Wendy Ting Wei Ling (“លោកស្រី Wendy”) ត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២។ លោកស្រី ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការគ្រប់គ្រងហានិភ័យ ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ នៃ RHBBCP។

លោកស្រី Wendy ត្រូវបានតែងតាំងជាអភិបាលគ្រប់គ្រង ផ្នែកធុរកិច្ចអន្តរជាតិ និងធនាគារសាជីវកម្មនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។ ក្រៅពីតួនាទីបច្ចុប្បន្នរបស់លោកស្រីក្នុងការគ្រប់គ្រងផ្នែកធនាគារសាជីវកម្មរបស់គ្រុប លោកស្រីក៏នឹងចាត់ចែង និងដឹកនាំផ្នែកធុរកិច្ចអន្តរជាតិ និងប្រតិបត្តិការរបស់គ្រុបផងដែរ ដែលរួមមាន ប្រទេសសិង្ហបុរី កម្ពុជា ថៃ ឡាវ និងប្រ៊ុយណេ។

បច្ចុប្បន្ន លោកស្រី Wendy មានតួនាទីជាប្រធានផ្នែកធនាគារ សាជីវកម្មរបស់ក្រុម និងមានបទពិសោធន៍ជាង ១៩ ឆ្នាំ ផ្នែកកម្ចីសាជីវកម្ម កម្ចីទិញក្រុមហ៊ុន និង កម្ចីជាក្រុម ក៏ដូចជាសកម្មភាពទាក់ទងនឹងទីផ្សារមូលធន។

បច្ចុប្បន្ន លោកស្រី Wendy គ្រប់គ្រងទ្រព្យសកម្មជាបំណុលដ៏ធំលំដាប់ទី ៣ ក្នុងចំណោមធនាគារក្នុងស្រុក ក្រោម Conventional portfolio និងក្រៅពីការគ្រប់គ្រងទីផ្សារ ក៏គ្រប់គ្រងទ្រព្យសកម្មអនុលោមតាម Islamic/Syariah ដ៏ធំលំដាប់ទី ២។ លោកស្រី ក៏ទទួលខុសត្រូវក្នុងការគ្រប់គ្រង និង បង្កើតកម្ចីសាជីវកម្ម មកពីស្ថាប័ននៅក្រៅប្រទេសរបស់គ្រុប ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសជប៉ុន)។ ក្រៅពីទ្រព្យសកម្មដែលកំពុងកើនឡើង លោកស្រីក៏ប្តេជ្ញាកសាងទំនាក់ទំនងដ៏ល្អជាមួយសាជីវកម្ម (ភាគច្រើនជាក្រុមហ៊ុនសាជីវកម្មបោះផ្សាយសាធារណៈ) ធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះផ្តល់អត្ថប្រយោជន៍ទាំងសងខាងសម្រាប់ទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន។
ក្នុងនាមជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់គ្រុប ដើម្បីផ្ដល់នូវបទពិសោធន៍សេវាធនាគារដ៏ពិស្ដារទៅកាន់អតិថិជន លោកស្រីបាននាំមកនូវការយល់ដឹងខាងផ្នែកវប្បធម៌សាជីវកម្មដ៏ជ្រាលជ្រៅ ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិពីវិស័យនានា ព្រមទាំងតាមតំបន់ផ្សេងៗ ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការឆ្លងប្រទេសនៅក្នុងបណ្ដាញរបស់គ្រុប។

មុនពេលចូលបម្រើការជាមួយ ធនាគារ អ អេច ប៊ី លោកស្រី គឺជាអនុប្រធានផ្នែក Client Coverage និងបន្ទាប់មកជាអនុប្រធានផ្នែកធនាគារសាជីវកម្មនៅធនាគារ Maybank Berhad ។
​​​​​​​
លោកស្រី Wendy បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិនៃប្រទេសម៉ាឡេស៊ី (National University of Malaysia) ដោយទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច និងជាអ្នកអាជីព ជំនាញផ្នែកឥណទានដែលមានការទទួលស្កាល់ពីក្រុមប្រឹក្សានៃវិទ្យាស្ថានធនាគារិកម៉ាឡេស៊ី (Council of Institute of Bankers Malaysia) ។ លោកស្រីក៏បានបញ្ចប់ការសិក្សាពី Executive Development Program សាកលវិទ្យាល័យ University of Chicago Booth Executive Education ។

View more
Board of Directors

លោក SHAWN CONRAD CAMPOS

អភិបាលមិនឯករាជ្យ មិនប្រតិបត្តិ

ជនជាតិម៉ាឡេស៊ី

លោក Shawn Conrad Campos ("លោក Shawn") ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHBBCP) នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។

លោក Shawn គឺជានាយកផ្នែកឥណទានរបស់គ្រុបនៃធនាគារ RHB Bank Berhad ចាប់តាំងពីខែមីនា ឆ្នាំ ២០១៩។ មុនពេលលោកក្លាយជានាយកផ្នែកឥណទាន លោក ធ្លាប់ជានាយករងផ្នែក ឥណទានរបស់គ្រុបអស់រយៈពេល ៥ ឆ្នាំមកហើយ។ លោក ទទួលខុសត្រូវចំពោះក្រុមបុគ្គលិកចំនួន ៩៤ នាក់ ដែលគ្រប់គ្រងផ្នែកប្រាក់កម្ចីដែលមានចំនួនប្រហែល RM១០០.០ ពាន់លាន ។ ទំនួលខុសត្រូវចម្បងរបស់ក្រុមខាងលើ គឺដើម្បីពង្រឹងគុណភាពទ្រព្យសកម្មដែលជាបំណុលតាមរយៈការវាយតម្លៃឯករាជ្យ និងការអនុម័តពីផ្នែកសាជីវកម្មទូទាំងគ្រុប ធនាគារវិនិយោគ និងផ្នែកកម្ចីសហគ្រាសធុនតូច និងមធ្យមសម្រាប់ហិរញ្ញប្បទាន Conventional និង Islamic សម្រាប់ប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

លោក Shawn បានបម្រើការនៅនាយកដ្ឋានអនុលោមភាពឥណទានរយៈពេល ៥ ឆ្នាំជាមួយនឹងមុខតំណែងប្រធានស្តីទី នៃនាយកដ្ឋានអនុលោមភាពឥណទាន។ វិសាលភាពការងាររបស់លោករួមមាន ការត្រួតពិនិត្យការប្រតិបត្តិតាម ការប្រតិបត្តិតាមច្បាប់នៅក្រៅប្រទេស និង ការប្រតិបត្តិតាមបទប្បញ្ញត្តិ។ បន្ទាប់មកគាត់ត្រូវបានតែងតាំងជាអនុប្រធាន និងត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានជំនាញវិស្វកម្មចំណេះដឹងផ្នែកអនុលោមភាព។

មុនពេលចូលបម្រើការជាមួយ ធនាគារ អ អេច ប៊ី លោក គឺជាប្រធានផ្នែកត្រួតពិនិត្យស្ថាប័នទីផ្សារនៃ Institutions of Securities Commission នៅប្រទេសម៉ាឡេស៊ីដែលទទួលខុសត្រូវលើការវិភាគហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ ព្រមទាំងការបង្កើតគោលនយោបាយផងដែរ។ លោកក៏បានបម្រើការក្នុងក្រុមហ៊ុន KPMG Peat Marwick អស់រយៈពេល ៨ ឆ្នាំជាជំនួយការអ្នកគ្រប់គ្រងជាមួយនឹងបទពិសោធន៍ក្នុងផ្នែកសវនកម្មច្បាប់ ការងារប្រឹក្សាធុរកិច្ច ការត្រួតពិនិត្យការយកចិត្តទុកដាក់ស្គាល់អតិថិជន សវនកម្មស៊ើបអង្កេត និងការត្រួតពិនិត្យប្រតិបត្តិការ។

លោក គឺជាគណនេយ្យករសាធារណៈដែលមានវិញ្ញាបនបត្រ និងជាសមាជិកនៃ Malaysian Institute of Certified Public Accountants។

View more
Board of Directors

លោក LIM ENG KANG

អភិបាលប្រតិបត្តិ មិនឯករាជ្យ 

ជនជាតិម៉ាឡេស៊ី

លោក Lim Eng Kang ("លោក Lim") ត្រូវបានតែងតាំងត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ មិនឯករាជ្យនៃ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ លោក Lim មានបទពិសោធន៍ជាង ៣១ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

បទពិសោធន៍ដ៏ច្រើនរបស់លោកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានបញ្ជាក់ជាមួយនឹងកំណត់ត្រាតាមដានរបស់លោកក្នុងអំឡុងពេលការងាររបស់លោកនៅ RHB Banking Group និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះនៅក្នុង ធនាគារ អ អេច ប៊ីគ្រុប លោកបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើនដូចជា ប្រធាន Retail Distribution នៅអ អេច ប៊ីគ្រុប  ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យសាខាចំនួន ២០៨ នៅក្នុង RHB Banking Group ក្នុងប្រទេសម៉ាឡេស៊ី។ គាត់ក៏ធ្លាប់ជានាយកប្រចាំតំបន់ ភាគខាងជើង; ប្រធាន SME ប្រចាំតំបន់; អ្នកគ្រប់គ្រងប្រចាំតំបន់ និងជាប្រធាន ធនាគារពាណិជ្ជប្រចាំតំបន់ផងដែរ។

មុនពេលចូលបម្រើការងារជាមួយ RHB Banking Group លោក Alex បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Alex បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln ក្នុងឆ្នាំ ១៩៩៣ ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបានចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD ក្នុងឆ្នាំ ២០១៨ផងដែរ។

View more

សមាសភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់

Board of Directors

លោក ALEX LIM ENG KANG

នាយកប្រតិបត្តិ

ជនជាតិម៉ាឡេស៊ី

លោក ALEX LIM ENG KANG ("លោក Alex ") ត្រូវបានតែងតាំងត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក  កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣។ លោក Alex មានបទពិសោធន៍ជាង ៣១ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

បទពិសោធន៍ដ៏ច្រើនរបស់លោកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានបញ្ជាក់ជាមួយនឹងកំណត់ត្រាតាមដានរបស់លោកក្នុងអំឡុងពេលការងាររបស់លោកនៅ RHB Banking Group និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះនៅក្នុង ធនាគារ អ អេច ប៊ីគ្រុប លោកបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើនដូចជា ប្រធាន Retail Distribution នៅអ អេច ប៊ីគ្រុប  ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យសាខាចំនួន ២០៨ នៅក្នុង RHB Banking Group ក្នុងប្រទេសម៉ាឡេស៊ី។ គាត់ក៏ធ្លាប់ជានាយកប្រចាំតំបន់ ភាគខាងជើង; ប្រធាន SME ប្រចាំតំបន់; អ្នកគ្រប់គ្រងប្រចាំតំបន់ និងជាប្រធាន ធនាគារពាណិជ្ជប្រចាំតំបន់ផងដែរ។ មុនពេលចូលបម្រើការងារជាមួយ RHB Banking Group លោក Alex បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Alex បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln ក្នុងឆ្នាំ ១៩៩៣ ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបានចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD ក្នុងឆ្នាំ ២០១៨ផងដែរ។

View more
Board of Directors

លោក CAVIN YEAP KHOO HONG

ប្រធានផ្នែកហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្ត្រ

ជនជាតិម៉ាឡេស៊ី

លោក Cavin ត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្រ្តនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០។ លោក Cavin ដឹកនាំមុខងារហិរញ្ញវត្ថុផ្សេងៗនៅក្នុងធនាគារ រួមទាំងការចាត់ចែងថវិកា ការរាយការណ៍ ការគ្រប់គ្រងមូលធន និងតារាងតុល្យការ សារពើពន្ធ និងលទ្ធកម្ម។

លោក Cavin មានបទពិសោធន៍ ជាច្រើនជាង ២១ ឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកគណនេយ្យ និងការគ្រប់គ្រងសាជីវកម្ម ដែលរាប់បញ្ចូលទាំងសេវាកម្មនៅក្នុង គ្រុបធនាគារបរទេស និងក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ 

មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកមានតំណែងជាប្រធានផ្នែកផែនការអាជីវកម្ម និងវិភាគ, គ្រុប Retail Banking ,និងជាប្រធានស្តីទីសម្រាប់ផ្នែកយុទ្ធសាស្រ្តអតិថិជននៃគ្រុប Retail Banking។ 

លោកបានចូលបម្រើការងារជាមួយ RHB Group បន្ទាប់ពីបានធ្វើការនៅធនាគារបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគាត់បានបំពេញការងារក្នុងតួនាទីជាច្រើនរួមមាន ជាប្រធានផ្នែក Retail Bank Finance និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន e2 Power Sdn Bhd ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃគ្រុបរបស់ធនាគារបរទេស ។ លោកបានចាប់ផ្តើមអាជីពការងារជាមួយក្រុមហ៊ុន Ernst & Young របស់ចក្រភពអង់គ្លេស។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ដោយទទួលបានចណាត់ថ្នាក់កិត្តិយសថ្នាក់លេខ១ ពីសាកលវិទ្យាល័យម៉ែនឈេស្ទ័រ (Manchester) នៅចក្រភពអង់គ្លេស។ គាត់គឺជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅប្រទេសអង់គ្លេស និងប្រទេសវែល England & Wales (ICAEW)។
​​​​​​​

View more
Board of Directors

លោក HONG HAN CHUNG

ប្រធានផ្នែក Retail Banking

ជនជាតិម៉ាឡេស៊ី

លោក Hong ត្រូវបានតែងតាំងជាប្រធានផ្នែក Retail Banking ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ លោក Hong មានបទពិសោធន៍ការងារជាង ១៤ ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ មុនពេលការតែងតាំងនេះ លោកគឺជាប្រធានប្រចាំតំបន់ភាគខាងជើងនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី។ បទពិសោធន៍ផ្សេងៗទៀតរបស់លោករួមមាន ជាប្រធានសាខានៅសាខាមួយចំនួន ក៏ដូចជាប្រធានផ្នែកលក់ផងដែរ។

លោក Hong មានវិញ្ញាបនប័ត្ររៀបចំផែនការហិរញ្ញវត្ថុ និងមានវិញ្ញាបនប័ត្រការពារអ្នកវិនិយោគ និងទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ Northern នៃប្រទេសម៉ាឡេស៊ី។

“ពង្រីកចក្ខុវិស័យ និងរក្សាស្ថេរភាពខណៈពេលដែលឆ្ពោះទៅមុខ” ពាក្យស្លោករបស់លោក Hong


View more
Board of Directors

លោក NOOR HIDAYAT BIN NOORDIN

ប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យម, Group Retail Distribution

ជនជាតិម៉ាឡេស៊ី

លោក Noor Hidayat bin Noordin មានភាពស្ទុះស្ទារក្នុងការស្វែងរកការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ការចាប់ផ្តើមដំបូងរបស់គាត់ ជាបុគ្គលិកសាជីវកម្មហិរញ្ញវត្ថុនៅធនាគារ AmInvestment នៅក្នុងឆ្នាំ ២០០៧ ហើយគាត់បានផ្លាស់ប្តូរតួនាទីផ្សេងៗជាច្រើន។

គាត់បានផ្លាស់ទៅធនាគារ Maybank ហើយកាន់មុខតំណែងជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម លោកបានបង្ហាញពីការសម្របខ្លួន និងភាពអាចបត់បែនបានក្នុងអាជីពរបស់គាត់។ ក្រោយមកក៏បានប្តូរតួនាទីរបស់លោកជាប្រធានទំនាក់ទំនងជាន់ខ្ពស់ផ្នែក Wholesale Banking នៅ Standard Chartered ដោយ គាត់មានសមត្ថភាពនៃការបង្កើតទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ។

ក្នុងឆ្នាំ ២០១៤ គាត់បានចូលបម្រើការងារជាមួយធនាគារ RHB Bank Malaysia ជាប្រធានផ្នែកធនាគារពាណិជ្ជ (Commercial Banking Center) ហើយក្រោយមកគាត់ត្រូវបានតម្លើងឋានៈជាប្រធានប្រចាំតំបន់នៃតំបន់ភាគខាងជើងនៅក្នុងឆ្នាំ ២០១៨។

ការរួមចំណែករបស់គាត់បានជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ធនាគារយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ SME Online Banking នៅក្នុងប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ២០២៣ លោក Noor Hidayat ត្រូវបានតែងតាំងជាប្រធានសហគ្រាសធុនតូច និងមធ្យមនៅ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលកំពុងបំរើការងាររហូតមកដល់បច្ចុប្បន្ននេះ។

អាជីពរបស់លោក Noor Hidayat បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងជំនាញក្នុងវិស័យធនាគារ ដែលគាត់ជាផ្នែកមួយធ្វើឱ្យមានឥទ្ធិពលដល់ស្ថាប័នជាយូរអង្វែង។

View more
Board of Directors

លោក LIM CHIN WAN

ប្រធានផ្នែកបច្ចេកវិទ្យា

ជនជាតិម៉ាឡេស៊ី

លោក Wan គឺជាប្រធានផ្នែកបច្ចេកវិទ្យារបស់ធនាគារ អអេចប៊ី (ខេមបូឌា) ម.ក។ លោកគឺជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មធនាគារ។ គាត់បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អបទពិសោធន៍របស់អតិថិជន និងជំរុញការច្នៃប្រឌិត។

លោក Wan គឺជាអ្នកដែលមានគំនិតច្នៃប្រឌិតខ្លាំង លោកជំរុញឱ្យក្រុមរបស់គាត់បង្កើតគំនិត និងដំណោះស្រាយថ្មីៗជានិច្ច។ លោកក៏ជាអ្នកប្រាស្រ័យទាក់ទងល្អ និងជាអ្នកអប់រំដ៏អស្ចារ្យម្នាក់ផងដែរ។ លោកតែងតែមានឆន្ទៈក្នុងការចែករំលែកចំណេះដឹង និងជំនាញរបស់គាត់ទៅកាន់អ្នកដទៃ។

លោក Wan គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ គាត់កំពុងជួយធនាគារក្នុងការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា IT និងប្រតិបត្តិការរបស់ខ្លួន។ គាត់ក៏កំពុងជួយធនាគារក្នុងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឌីជីថលថ្មីៗផងដែរ។

លោក Wan គឺជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Campbell ជាមួយបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ។ គាត់ធ្លាប់ចូលរួមជាវាគ្មិនជាញឹកញាប់នៅក្នុងសន្និសីទធនាគារនៅក្នុងតំបន់។
​​​​​​​

View more
Board of Directors

លោក សុខ ឡេង

ប្រធានផ្នែកសាជីវកម្មធនាគារ

ជនជាតិខ្មែរ

លោក សុខ ឡេង បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី ជាប្រធានផ្នែកធនាគារសាជីវកម្មធនាគារ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ លោកទទួលខុសត្រូវលើការរៀបចំនិងអនុវត្តការអភិវឌ្ឍអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាព ដើម្បីសម្រេចគោលដៅ គោលបំណង និងគោលនយោបាយប្រតិបត្តិការរបស់ធនាគារ។

មុនពេលចូលកាន់តំណែងនេះ លោកឡេង មានបទពិសោធន៍ផ្នែកលក់ជួរមុខរាប់បញ្ចូលទាំងតំណែងជាប្រធានទំនាក់ទំនង និងជាប្រធានផ្នែកធុរកិច្ចជាមួយធនាគារបរទេសចំនួនពីរដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១៤ឆ្នាំ។ 

លោកបានបញ្ចប់ថ្នាក់បរិយញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច(BBA) ជំនាញគ្រប់គ្រងធុរកិច្ចនៅឆ្នាំ២០០៥ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច (MBA) ជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០១០។ 

លោកបានបញ្ចប់វគ្គវាយតម្លៃជំនាញឥណទាន (CSA) ទទួលបានវិញ្ញាបនបត្រ OMEGA ពីកម្មវិធី ឧត្តមានុវត្តន៍ឥណទាន និងប្រាក់កម្ចីសកលនៅក្នុងឆ្នាំ២០១៤។
​​​​​​​

View more
Board of Directors

លោក ឈឹម សារ៉េត

ប្រធានផ្នែកប្រតិបត្តិការ

ជនជាតិខ្មែរ

លោក ឈឹម សារ៉េត បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ជាលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការតាំងពីខែកក្កដា ឆ្នាំ២០១៩។ គាត់មានបទពិសោធន៍ការងារយៈពេល១៤ ឆ្នាំក្នុងវិស័យធនាគារ និង ០៤ ឆ្នាំជាសវនករខាងក្រៅជាមួយក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា។

លោក សារ៉េត មានបទពិសោធន៍ និងការអនុវត្តយ៉ាងទូលំទូលាយផ្នែកអនុលោមភាព សវនកម្ម និងប្រតិបត្តិការ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុពីវិទ្យាស្ថានអន្តរជាតិកម្ពុជានៅក្នុងឆ្នាំ២០០៦។


លោក សារ៉េត បានបញ្ចប់កម្រិតមូលដ្ឋាន ដែលទទួលស្គាល់ដោយACCA នៅក្នុងឆ្នាំ២០០៩ ហើយថែមទាំងទទួលបានវិញ្ញបនបត្រជំនាញសវនករផ្ទៃក្នុង (CIA) ពីវិទ្យាស្ថានសវនកម្មផ្ទៃក្នុង នៃចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៩ និងជាសមាជិកនៃវិទ្យាស្ថានសវនកម្មផ្ទៃក្នុងកម្ពុជា។
​​​​​​​

View more
Board of Directors

លោក TANG SIEW HON 

ប្រធានផ្នែកវាយតម្លៃ និងត្រួតពិនិត្យឥណទាន

ជនជាតិម៉ាឡេស៊ី

លោក TANG SIEW HON បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់តាំងពីខែមករា ឆ្នាំ២០១៤ ហើយបច្ចុប្បន្ន ជាប្រធានផ្នែកវាយតម្លៃ និងត្រួតពិនិត្យឥណទាន។ គាត់មានបទពិសោធន៍សរុប ១៥ ឆ្នាំជាចម្បងក្នុងវិស័យធនាគារ  ផ្នែកធនាគារពាណិជ្ជ និង retail banking  ដោយបានបម្រើការទាំងនៅតាមសាខា និង នៅការិយាល័យកណ្តាល នៅក្នុងប្រតិបត្តិការឥណទាននិងការគ្រប់គ្រងឥណទានរបស់សាខា។

លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី(University Teknologi Malaysia) ដោយ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រក្នុងឆ្នាំ២០០៨។ លោកក៏ទទួលបាន វិញ្ញបនបត្រជំនាញផ្នែកឥណទានពី Asian Institute of Chartered Bankers (AICB) នៅក្នុងឆ្នាំ២០១២ និង វិញ្ញបនបត្រជំនាញឥណទានពាណិជ្ជកម្មដោយ Moody’s Analytics នៅក្នុងឆ្នាំ២០១៨ ។


View more
Board of Directors

លោក MOHD ANUAR BIN AHMAD SHUKRI

ប្រធានផ្នែកធនធានមនុស្ស

ជនជាតិម៉ាឡេស៊ី

លោកជាប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ គាត់មានចំណេះដឹងទូលំទូលាយនៅក្នុងផ្នែកធនធានមនុស្សជាមួយនឹងបទពិសោធន៍ជាង ១២ ឆ្នាំនៅក្នុងវិស័យធនាគារ។ គាត់មានការខិតខំនឹងការកែលម្អដំណើរការពីចំណុចមួយទៅចំណុចមួយនៃសកម្មភាពធនធានមនុស្ស ក៏ដូចជាការដំឡើងបច្ចេកវិទ្យា ដើម្បីបង្កើនដំណើរការ និងនីតិវិធីធនធានមនុស្សបន្ថែមទៀត។

គាត់បានចូលរួមជាមួយ RHB Banking Group ក្នុងខែកក្កដា ឆ្នាំ ២០១១ ក្នុងនាមជាអ្នកជ្រើសរើសបុគ្គលិក ការគ្រប់គ្រងធនធានមនុស្ស។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញនូវគុណសម្បត្តិដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតួនាទីកាន់តែធំនៅក្នុងផ្នែកធនធានមនុស្ស។ គាត់ត្រូវបានតែងតាំងជាដៃគូអាជីវកម្មធនធានមនុស្សជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១៨ គាត់ត្រូវបានជ្រើសរើសឱ្យទៅបម្រើការងារនៅ RHB Sekuritas Indonesia ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរឡើងចំពោះការអនុវត្តរបស់គ្រុប ក៏ដូចជាការណែនាំគំនិតផ្តួចផ្តើមថ្មីដើម្បីកែលម្អ វិស័យធនធានមនុស្សក្នុងតំបន់អោយកាន់តែប្រសើរ។

នៅពេលត្រឡប់ទៅម៉ាឡេស៊ីវិញក្នុងនាមជាដៃគូអាជីវកម្មធនធានមនុស្ស គាត់ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងគ្រុបជាច្រើនរួមមាន គ្រុបហិរញ្ញវត្ថុ គ្រុបគ្រប់គ្រងហានិភ័យ និងឥណទាន គ្រុបការអនុលោមតាម គ្រុបទីផ្សារ និងគ្រុបច្បាប់ លេខាធិការដ្ឋាន និងអភិបាលកិច្ច។

លោក Anuar បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធនធានមនុស្ស) ពី Universiti Teknologi MARA ប្រទេសម៉ាឡេស៊ី។

View more
Board of Directors

លោក MOHAMMAD ROSYIED BIN AB RAHMAN

ប្រធានផ្នែកគ្រប់គ្រងហានិភ័យ

ជនជាតិម៉ាឡេស៊ី

លោក Rosyied Rahman ត្រូវបានតែងតាំងជាប្រធានផ្នែកគ្រប់គ្រងហានិភ័យក្នុងឆ្នាំ ២០២០ និងមានភារកិច្ចគ្រប់គ្រងទាំងធនាគារ RHB (Cambodia) Plc. និង RHB Securities Plc.។

កាលពីមុនគាត់ក៏ធ្លាប់ជាផ្នែកមួយនៃក្រុមប្រតិបត្តិការគ្រប់គ្រងហានិភ័យប្រចាំ ការិយាល័យកណ្តាល នៃធនាគារ អ.អេចប៊ី ប៊ើហាដ (RHB Bank Berhad) នៅក្នុងប្រទេសម៉ាឡេស៊ី និងលោកមានបទពិសោធន៍ផ្នែកធនាគារជាងមួយទសវត្សរ៍ជាមួយធនាគារម៉ាឡេស៊ី និងធនាគារបរទេសផ្សេងទៀតនៅក្នុងអាជីពការងាររបស់គាត់។

លោកត្រូវបានទទួលស្គាល់ជាអ្នកជំនាញផ្នែកធនាគារដែលមានការទទួលស្គាល់ពីវិទ្យាស្ថាន Asian Institute of Chartered Banker និងទទួលបានសញ្ញាបត្រ ACCA ហើយក៏ជានិស្សិតដែលបានបញ្ចប់ការសិក្សា Bachelor Applied Accounting (Hon) ពី Oxford Brookes University។

សម្រាប់ចក្ខុវិស័យក្នុងការគ្រប់គ្រងហានិភ័យ របស់គាត់ គឺចង់បង្កើនកម្រិតវប្បធម៌ហានិភ័យ និងការយល់ដឹងកាន់តែខ្ពស់នៅក្នុងស្ថាប័ន ដោយធានាថា យើងធ្វើការរួមគ្នាដើម្បីការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។

View more
Board of Directors

លោកស្រី សយ សុខលីណា

ប្រធានផ្នែកសេវាសាជីវកម្ម

ជនជាតិខ្មែរ

លោកស្រី សយ សុខលីណា បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០២១ ជាប្រធានផ្នែកសេវាសាជីវកម្ម។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី សុខលីណា ចូលមកបម្រើការជាមួយបទពិសោធន៍យ៉ាងទូលំទូលាយរយៈពេល ៩ ឆ្នាំពីឧស្សាហកម្មផ្សេងៗ រួមទាំងផ្នែកច្បាប់ សវនកម្ម ធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ លោកស្រីមានចំណេះដឹងផ្នែកអនុលោមភាពនៅក្នុងធនាគារ ច្បាប់ និងគោលនយោបាយក្នុងស្រុក និងអភិបាលកិច្ចសាជីវកម្ម។

មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកស្រីមានបទពិសោធន៍ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា។


View more
Board of Directors

លោក តាំង លីឌី

ប្រធានផ្នែកប្រតិបត្តិតាម

ជនជាតិខ្មែរ

លោក តាំង លីឌី បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ក្នុងខែមករា ឆ្នាំ ២០១៩ ជាប្រធានផ្នែកប្រតិបត្តិតាម។ លោក លីឌី មានបទពិសោធន៍ផ្នែកធនាគារជាង ១៩ ឆ្នាំ ដែល ទាក់ទងនឹងប្រតិបត្តិការឥណទាន សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមជាមួយធនាគារក្នុងស្រុក និងបរទេសជាច្រើន។ លោកមានបទពិសោធន៍ផ្នែកធនាគារយ៉ាងទូលំទូលាយ ជាពិសេសផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (Financial Crime) និងការអនុលោមតាមបទប្បញ្ញត្តិ។

លោកបានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣។ លោក លីឌី បានបន្តការសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអនុលោមភាពអន្តរជាតិ (ICT) នៅក្នុងឆ្នាំ ២០១៣ និងទទួលបានវិញ្ញាបនបត្រជាន់ខ្ពស់អន្តរជាតិ (ICA) ក្នុងជំនាញប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ (International Advanced Certificate in AML) ហើយបានបន្តបញ្ចប់វិញ្ញាបនប័ត្រអនុលោមតាមបទប្បញ្ញត្តិ (Regulatory Compliance Certification) ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ក្នុងឆ្នាំ ២០១៩។


View more
Board of Directors

លោក ម៉ែន ណារិទ្ធ

ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

ជនជាតិខ្មែរ

លោក ម៉ែន ណារិទ្ធ បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.កក្នុងខែសីហា ឆ្នាំ ២០១៩ ជាប្រធានសវនកម្មផ្ទៃក្នុង។ លោកណារិទ្ធ មានបទពិសោធន៍ជាង ១៧ ឆ្នាំនៅក្នុងផ្នែកសវនកម្មជាមួយធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជាមួយក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗចំនួន ៤ គឺក្រុមហ៊ុន KPMG កម្ពុជា។ លោកមានបទពិសោធន៍ និងការអនុវត្តជាច្រើន ផ្នែកសវនកម្ម នៅក្នុងឧស្សាហកម្មផ្សេងៗ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។

លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដោយទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា ក្នុងឆ្នាំ១៩៩៩ បន្ទាប់មកបានបញ្ចប់ថ្នាក់ ACCA កម្រិតមូលដ្ឋាន នៅក្នុងឆ្នាំ២០០៩។ 

លោកត្រូវបានទទួលស្គាល់ទាក់ទងទៅនឹងជំនាញឥណទានពី Omega Performance Corporation នៅក្នុងឆ្នាំ ២០១៤។ លោកក៏បានទទួលវិញ្ញាបនប័ត្រគណនេយ្យករផ្នែកគ្រប់គ្រង (Certified Management Accountants Certification) ពី Institute of Certified Management Accountants នៃប្រទេសអូស្ត្រាលី និងវិញ្ញាបនបត្រធនាគារិកអាជីព (Professional Banker Certification) ពី Asian Institute of Chartered Bankers នៅក្នុងឆ្នាំ ២០១៨ ផងដែរ។


View more
© 2023 RHB Bank (Cambodia)., PLC. All rights reserved.
Get connected

Get connected

© 2023 RHB Bank (Cambodia)., PLC. All rights reserved.